មកដឹងតម្លៃសាងសង់ស្ពានអាកាសថ្មើរជើងនៅទីរួមខេត្តកំពង់ស្ពឺ
- 2019-10-22 08:22:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកដឹងតម្លៃសាងសង់ស្ពានអាកាសថ្មើរជើងនៅទីរួមខេត្តកំពង់ស្ពឺ
ចន្លោះមិនឃើញ
រដ្ឋបាលខេត្តកំពង់ស្ពឺឲ្យដឹងថាស្ពានអាកាសថ្មើរជើងនៅត្រង់ចំណុចចំណតរថយន្តផ្សារកំពង់ស្ពឺនឹងដាក់សម្ពោធជាផ្លូវការនៅចុងខែធ្នូនេះ ដោយចំណាយថវិកាសាងសង់អស់ជាង៣០ម៉ឺនដុល្លារ។
រដ្ឋបាលខេត្តកំពង់ស្ពឺបានសរសេរលើទំព័រហ្វេសប៊ុកនារសៀលនេះថា៖ «នារសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញចុះពិនិត្យមើលវឌ្ឍនភាពនៃការសាងសង់ស្ពានអាកាសថ្មើរជើងត្រង់ចំណុចបេនឡានផ្សារកំពង់ស្ពឺក្រោមជំនួយឧបត្ថម្ភពីលោកជំទាវឧកញ៉ាបណ្ឌិត សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុនហេងអភិវឌ្ឍន៍ក្នុងតម្លៃសាងសង់ ៣៤ម៉ឺនដុល្លារអាមេរិក»។
ប្រភពបន្តថាស្ពានអាកាសថ្មើរជើងនេះបាននឹងកំពុងសាងសង់បានប្រមាណ៥០% ដែលអនុវត្តទៅតាមលក្ខណៈបច្ចេកទេសស្តង់ដាអន្តរជាតិ ដែលមានប្រវែង៣០ម៉ែត្រ កម្ពស់៥,២ម៉ែត្រ នឹងទទឹង៣ម៉ែត្រ ដែលធ្វើពីបេតុងអាមេ ។
ប្រភពបញ្ជាក់ថារដ្ឋបាលខេត្តកំពង់ស្ពឺគ្រោងនឹងរៀបចំពិធីដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការនៅស្ពានអាកាសថ្មើរជើងនេះ នៅចុងខែធ្នូ ឆ្នាំ២០១៩ ខាងមុខនេះហើយ ៕