មេ​ Man Utd៖ ខ្ញុំ​មិនមែន​នាំ​ចូល​កីឡាករ ដោយ​មើល​ទម្រង់​លេង​តាម Youtube ទេ

  • 2019-10-22 12:28:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាយក​ប្រតិបត្តិ​ក្លឹប Manchester United លោក Ed Woodward បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា លោក​មិន​ពាក់​ព័ន្ធ​នឹង​ការ​ដោះដូរ​កីឡាករ​ទេ។

លោក​បាន​លើកឡើង​ថា៖ " ខ្ញុំ​មិន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​នាំ​ចូល​កីឡាករ ដូច​អ្វី​ដែល​គេ​គិត​នោះ​ទេ។ មាន​ពាក្យ​និយាយ​តៗ​គ្នា​ថា​ ខ្ញុំ​មើល Youtube ហើយ​រើស​កីឡាករ​។ វា​ជា​ពាក្យ​មិន​ពិត​ទេ " ។

លោក​បាន​បន្ត​ថា៖ " ការ​តាម​ដាន​កីឡាករ​ជា​សិល្បៈ​មួយ ហើយ​ខ្ញុំ​មិន​ចាប់​អារម្មណ៍​លើ​រឿង​នេះ​ទេ " ។

សូម​បញ្ជាក់​ផង​ដែរ​ថា អ្នក​គាំទ្រ​បិសាច​ក្រហម​ច្រើន​តែ​បន្ទោស​លោក Ed Woodward ចំពោះ​រឿង​បរាជ័យ​ក្នុង​ការ​នាំ​ចូល​កីឡាករ​ល្បីៗ​មួយ​ចំនួន កាល​ពី​ពេល​កន្លង​ទៅ៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី