Apple Store នៅប្រទេសមួយ មើល​មួយ​ភ្លែត​ស្មាន​តែ​សណ្ឋាគារ​ផ្កាយ ៥

  • 2019-10-25 07:06:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​Apple Store ​នៅ​ប្រទេស​ហូឡង់​ដែលពីមុនឈ្មោះថា Apple Den Haag បាន​បើក​តាំង​ពី ៧ ឆ្នាំ​មុន ប៉ុន្តែត្រូវ​បាន​រុះរើ​និង​ជួសជុល​ផ្នែក​ខ្លះ​ឡើង​វិញកាល​ពី​ខែ​មីនា​កន្លង​ទៅ ហើយ​ការងារ​នោះ​ទើប​នឹង​បញ្ចប់​ទៅ​ជោគជ័យ​ម្សិលមិញ​នេះ។

​ការ​បើក​សម្ពោធ​ជា​ថ្មី Apple Amsterdam ​ម្តង​ទៀត​ធ្វើ​ឲ្យ Apple Store ដ៏​ចំណាស់​មួយ​នេះ​ជាប់​ចំណាត់​ថ្នាក់​លំដាប់​ពិភពលោក​ គឺ​ជា​ហាង​ដែល​មាន​ភាព​ច្នៃ​ប្រឌិត​ខ្ពស់ ​និង​មាន​ផាសុកភាព ​ធ្វើ​ឲ្យ​អតិថិជន​ចូល​ក្នុង​ហាង​ ហាក់​បី​ដូច​ជា​នៅ​ក្នុង​​សណ្ឋគារ​លំដាប់​ផ្កាយ ៥ ដូច្នេះ​ដែរ។

​ទស្សនា​រូបភាព​នឹង​វីដេអូ​ខាងក្រោម៖

Apple Amsterdam មានដាក់លក់នូវផលិតផលដូចទៅនឹង Apple Store នានាដែរ ហើយការរចនាថ្មីនេះផ្តោតចំណុចសំខាន់ធំៗ ៤ ដូចជា មានបំពាក់ដោយអេក្រង់ 8K ជាប់នឹងជញ្ជាំង កន្លែងតេស្តផលិតផលផ្ទាល់ និងមានដើមឈើយ៉ាងស្រស់ស្អាតទៀតផង ៕

Video wall
Forum
ដើមឈើ
Avenues
Apple Amsterdam

ប្រភព៖ 9to5Mac   ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី