Ice-Watch បើកវគ្គបណ្ដុះបណ្ដាលបុគ្គលិកលើជំនាញផ្នែកលក់និងសេវាកម្មជាលើកទី២

  • 2019-10-25 09:49:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចាប់តាំងពីឆ្នាំ ២០១៤ ដែល​ក្រុមហ៊ុនWatch Empire ចែកចាយ​នាឡិកា​បាននាំចូលម៉ាកនាឡិកា​ដៃ Ice-Watch មកកាន់ប្រទេសកម្ពុជាមក គឺទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់និយមនាឡិកាដៃប្រេន។

បច្ចុប្បន្នដោយអាចមើលឃើញពីភាពរីកចម្រើនរបស់ម៉ាកនាឡិកាដៃ Ice-Watch ដែលបានបង្កើតទីតាំងលក់ជាច្រើន។ ដូចនេះដើម្បីពង្រឹងនិងបង្កើនសេវាកម្មទៅកាន់អតិជន ក្រុមហ៊ុនបានបើកវគ្គបណ្ដុះបណ្ដាលផ្នែកលក់និងសេវាកម្មប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ទៅបុគ្គលិកផ្នែកលក់របស់ខ្លួនជាលើកទីពីរ។

អ្នកនាងសុផល សុគន្ធារី ប្រធានផ្នែកគ្រប់គ្រងទីតាំងលក់ បានបញ្ជាក់អោយដឹងថា ៖ “ យើងបានមើលឃើញពីកង្វះខាតរបស់យើងដែលនឹងត្រូវពង្រឹងសម្រាប់អតិថិជនដែលតែងតែគាំទ្រយើង រួមជាមួយការចែករំលែកចំណេះដឹងថ្មីៗដែលក្នុងអាជីពជាបុគ្គលិកផ្នែកលក់ចាំបាច់ត្រូវយល់ដឹងនិងបំពេញអោយបានល្អ“។

អ្នកនាងបានបញ្ជាក់អោយដឹងថាទន្ទឹមនិងការបើកវគ្គបណ្ដុះបណ្ដាលនេះ ម៉ាកនាឡិកា Ice-Watch ក៏ត្រៀមខ្លួនបញ្ចេញម៉ូតថ្មីបន្តទៀតបន្ទាប់ពី Ice-Pearl ដែលបានយកសំបកខ្យងពិតៗយកមកឆ្នៃជានាឡិកា៕