ស្ងាត់​ៗ ពេជ្រ សូលីកា ភ្ជាប់​ពាក្យ​បាត់ ខណៈ​នាង​ស្អាត​ដូច​​ព្រះនាង ក្នុង​ថ្ងៃ​ពិសេស​ខ្លួន​ឯង

  • 2019-10-26 07:47:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង ហង្សមាស កញ្ញា ពេជ្រ សូលីកា បាន​ធ្លាយ​ដំណឹង​ភ្ជាប់​ពាក្យ​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​នា​ថ្ងៃ​ម្សិលមិញ ដែល​នៅ​វេលា​នោះ តារា​ស្រី​តូច​ច្រឡឹង​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ស្អាត​ខ្លាំង​ដូច​ព្រះនាង។

ការ​ភ្ជាប់​ពាក្យ​នេះ គឺ​មាន​រយៈ​ពេល​ខ្លី​ប៉ុណ្ណោះ ដែល សូលីកា បាន​ឲ្យ​តម្រុយ។ នៅ​មុន​នេះ​បន្តិច ស្រី​ស្អាត បាន​បង្ហោះ​រូប​ជាមួយ​បុរស​វ័យ​ក្មេង អំឡុង​ពេល​ពួក​គេ​ដើរ​ធ្វើ​បុណ្យ​ជាមួយ​គ្នា​នា​អំឡុង​បុណ្យ​ភ្ជុំ​បិណ្ឌ​ប្រពៃណី​ជាតិ​កន្លង​ទៅ​​ថ្មី​ៗ​នេះ។ បង្ហោះ​រូប​ជាមួយ​បុរស​ទំនង​កូន​ចិន​រូប​នេះ សូលីកា សរសេរ​ថា "នេះ​គឺ​ជា​អនាគត​បង​​ប្រុង"។ ងាក​ទៅ​អ្នក​គាំទ្រ​ឯណោះ​វិញ បាន​ជូន​ពរ​ពួក​រៀង​ខ្លួន។

យ៉ាង​ណា មក​ដល់​ថ្ងៃ​នេះ គេ​មិន​ទាន់​ដឹង​ថា អនាគត​ស្វាមី​របស់ ពេជ្រ សូលីកា មាន​ឈ្មោះ​អ្វី ប្រកប​របរ​អ្វី​នោះ​ទេ។ អ្វី​ដែល​គេ​ដឹង និង​មើល​ឃើញ​គឺ​ថា ពួក​គេ​ទាំង​ពីរ​សាក​សម​គ្នា​ណាស់ ពិសេស​ភាគី​ខាង​ស្រី​តែ​ម្ដង ត្រូវ​អ្នក​គាំទ្រ​សរសើរ​ថា នាង​ពិត​ជា​មាន​សម្រស់​ស្រស់​ស្អាត​ខ្លាំង​ណាស់៕

ទស្សនា​ទិដ្ឋភាព​ពួក​គេ​ភ្ជាប់​ពាក្យ​ម្សិលមិញ​នេះ​ទាំង​អស់​គ្នា!!!

រូបភាព៖ សំអាង​ការ ហង្ស
រូបភាព៖ IG សូលីកា

អត្ថបទ៖ ទារិកា