Sturridge ​និង​ Lahm ​របួស ​មិន​អាច​លេង​ច្រើន​សប្ដាហ៍

  • 2014-11-19 16:37:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ Daniel Sturridge ​របស់​ក្រុម Liverpool ​និង​ខ្សែ​បម្រើ​ការពារ Philipp Lahm ​របស់​ Bayern Munich ​សុទ្ធ​តែ​រង​របួស​ដូច​គ្នា​នៅ​អំឡុង​ពេល​ហ្វឹកហាត់​កាល​ពី​ម្សិល​មិញ ដែល​របួស​នោះ​អាច​ប្រើ​ពេល​ព្យាបាល​ច្រើន​សប្ដាហ៍។

 

 

Daniel Sturridge ​ដែល​ខកខាន​លេង​អស់​ពេល​១០​សប្ដាហ៍​ហើយ​នោះ​ ទើប​តែ​អាច​ចូល​ហ្វឹកហាត់​វិញ​នៅ​ជម្រើស​ជាតិ​អង់គ្លេស​កាល​ពី​ម្សិល​មិញ​ ​ក៏​រង​របួស​​ជា​ថ្មី​ទៀត​ហើយ​ ពោល​គឺ​របួស​សាច់ដុំ​ភ្លៅ​ដដែល។ ហើយ​រយៈ​ពេល​នៃ​ការ​ព្យាបាល​នោះ​នៅ​មិន​ទាន់​អាច​ដឹង​ច្បាស់​នោះ​ទេ ប៉ុន្តែ​ត្រូវ​បាន​គេ​ប៉ាន់​ប្រមាណ​ថា​អាច​ប្រើ​ពេល​ដូច​មុន​អីចឹង។

 

 

ដោយ​ឡែក ខ្សែ​បម្រើ​ការពារ Philipp Lahm ​របស់​ក្លិប​យក្ស​អាល្លឺម៉ង់​ឯ​ណោះ​វិញ​មាន​របួស​ដូច​គ្នា​នៅ​ពេល​ហ្វឹកហាត់​ ពោល​គឺ​បាក់​បំណែក​ឆ្អឹង​តូច​ៗ​កែង​ជើង​ស្ដាំ ដែល​ត្រូវ​ការ​ការ​ព្យាបាល​៣​ខែ។ នេះ​បើ​តាម​ខាង​ក្លិប Bayern ​និយាយ។

 

 

Sturridge ដែល​ជា​អតីត​ខ្សែ​ប្រយុទ្ធ​ក្រុម Chelsea ​បាន​លេង​​ក្នុង​រដូវ​កាល​ថ្មី​នេះ​មិន​សូវ​ល្អ​ប៉ុន្មាន​ទេ​ដោយ​១១​ប្រកួត​នៅ​ Premier League ​កន្លង​មក​នេះ​រូប​គេ​បាន​ចូល​លេង​តែ​៣​ប្រកួត​ទេ ​ក្រៅ​ពី​នេះ​គឺ​បាន​ត្រឹម​អង្គុយ​មើល​ប៉ុណ្ណោះ។ ចំណែក​ Lahm ​វិញ​ការ​រង​របួស​នេះ​គឺ​ជា​លើក​ដំបូង​ហើយ​សម្រាប់​គេ​គិត​ចាប់​ពី​ឆ្នាំ​២០០៦​មក​ ព្រោះ​ខ្សែ​បម្រើ​ការពារ​រូប​នេះ​មិន​សូវ​ជា​មាន​ការ​ប៉ះទង្គិច​ជាមួយ​នរណា​ទេ៕

 

ចុច​អាន៖ វីដេអូ​នេះ​បង្ហាញ​ច្បាស់​ថា Ronaldo អត់​ឈ្លោះ​​ Messi​ ទេ

 

​ប្រែ​សម្រួល៖​មុន្នី រម្យ ប្រភព៖bb , dailymail