ការរកលុយដោយមិនពឹងលើ Ads របស់ Google កាន់តែល្អទៅហើយ

  • 2019-11-04 07:01:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Google នា​ពេល​បច្ចុប្បន្ន​នេះ​ក្ដោបក្ដាប់​ទីផ្សារ​​ផ្ទាំង​ពាណិជ្ជកម្ម​ (Ads) លើ​អ៊ីនធឺណិត​ជាង ៧០% ឯណោះ។ ប៉ុន្តែ​ចំណូល​ខាង​ផ្នែក​នេះ​ឃើញ​ថា​មាន​ការ​ថមថយ​សន្ទុះ​នៃ​កំណើន ដោយ​សារ​មាន​ការ​ប្រកួត​ប្រជែង​ពី Amazon និង​បណ្ដាញ​សង្គម។

យ៉ាងណាក៏ដោយ​​អាណាចក្រ​របស់​ Google នឹង​មិន​ងាយ​ដួល​នោះ​ឡើយ។ ចំណូល​ប្រចាំ​ត្រីមាស​ទី ៣ របស់​ Alphabet ដែល​ជា​ក្រុមហ៊ុន​មេ​របស់ Google គឺ​មាន​ចំនួន ៤០,៥ ពាន់​លាន​ដុល្លារ ដែល​កើន​ឡើង​ ២០% ធៀប​នឹង​ឆ្នាំ​មុន។

​គួរ​ដឹង​ថា​ក្រៅ​ពី​ការ​ផ្សាយ​ពាណិជ្ជកម្ម ក្រុមហ៊ុន Alphabet ​ក៏​មាន​​លក់​​នូវ​ Hardware និង​សេវាកម្ម​ជា​ច្រើន ដែល​ចំណូល​ផ្នែក​នេះ​ត្រូវ​ដាក់​បញ្ចូល​ក្នុង "Other Revenue Sources"។ ចំណូល​​​ "Other Revenue Sources"នៅ​ត្រីមាស​ទី ៣ នេះ​មាន​រហូត​ដល់ ៦,៤៣ ពាន់​លាន​ដុល្លារ ដែល​ស្មើ​នឹង ១៦% នៃ​ចំណូល​សរុប។ ឆ្នាំ​មុន​នៅ​ផ្នែក​នេះ​រក​ចំណូល​បាន​ ៤,៦៤ ពាន់​លាន​ដុល្លារ។

នាយក​ប្រតិបត្តិ​​ក្រុមហ៊ុន Google លោក Sundar Pichai និង​នាយក​​ផ្នែក​ហិរញ្ញវត្ថុ​របស់ Alphabet អ្នក​ស្រី​ Ruth Porat បាន​លើក​ឡើង​ថា​ចំណូល​ធំ​បំផុត​នៅ​ក្នុង​ផ្នែក "Other Revenue Sources" គឺ​បាន​មក​ពី​សេវាកម្ម Cloud ផ្ទាល់​តែ​ម្ដង៕​​​​​​​​​​

ប្រភព៖ VNReview   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម