អ្នកជំនាញសុវត្ថិភាពទិន្នន័យអនឡាញ និងថ្នាក់ដឹកនាំក្រុមហ៊ុនធំៗជុំគ្នា Rakuten Viber អាស៊ីលើកដំបូង

  • 2019-11-04 07:57:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពីឃើញថាមានការរំលោភបំពានផ្នែកទិន្នន័យជាច្រើននៅជុំវិញពិភពលោក ដែលធ្វើឱ្យអ្នកប្រើប្រាស់ ឌីជីថលរាប់ពាន់លាននាក់ងាយរងគ្រោះពីការលួចអត្តសញ្ញាណ និងការគំរាមកំហែងផ្សេងៗការធានាសុវត្ថិភាពផ្នែកទិន្នន័យកំពុងក្លាយជាផ្នែកដ៏សំខាន់មួយនៃការប្រើប្រាស់អ៊ីនធឺណិត។ ក្រុមហ៊ុនជាច្រើននៅលើពិភពលោករងសម្ពាធខ្លាំងជាងពេលណាទាំងអស់ ដើម្បីការពារទិន្នន័យអ្នកប្រើប្រាស់ របស់ពួកគេ។

  • លោក Saemin Ahn (ដៃគូគ្រប់គ្រង Rakuten Ventures)
  • លោកស្រីបណ្ឌិត Meri Rosich (ប្រធានផ្នែកទិន្នន័យវិទ្យាសាស្រ្តរបស់ក្រុមហ៊ុន Visa)
  • លោក ជី សិលា នាយកប្រតិបិត្តប្រព័ន្ធផ្សព្វផ្សាយឌីជីថល «សប្បាយ»
  • លោក Shehan Selvanayagam នាយកគ្រប់គ្រងក្រុមហ៊ុន Loops, Sam YG)

Viber ដែលជាកម្មវិធីផ្ញើសារដ៏មានប្រជាប្រិយនិងសុវត្ថិភាពមួយនាំមុខគេនៅលើ ពិភពលោកបាន ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ Rakuten Viber អាស៊ីជាលើកដំបូង ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃក្រមសីលធម៌ ទិន្នន័យនិងឯកជនភាព។

ព្រឹត្តិការណ៍នេះប្រមូលផ្តុំបុគ្គលិកViber បុគ្គលសំខាន់ៗ និងបុគ្គលដែលមានឥទ្វិពលនៅលើបណ្តាញសង្គមឱ្យជួបជុំគ្នានៅ Shangri-La’s Rasa Sentosa Resort & Spa ដើម្បីពិភាក្សាអំពីនិន្នាការបច្ចេកវិទ្យានាពេលបច្ចុប្បន្ននៅអាស៊ីនិង សារៈសំខាន់នៃការការពារទិន្នន័យក្នុងការបង្កើត និងថែរក្សាទំនុកចិត្តអាជីវកម្ម។

កិច្ចប្រជុំ Rakuten Viber អាស៊ី លើកទឹកចិត្តអ្នកចូលរួមដែលមានសមាសភាពដូចជាបុគ្គលិកជាន់ខ្ពស់ អ្នកជំនាញ ខាងសុវត្ថិភាពតាមអ៊ីនធឺណិត និងអ្នកសម្រេចចិត្តសំខាន់ៗឱ្យចូលរួម ចែករំលែកចំណេះដឹងដែលអាចអនុវត្ត បានជាក់ស្ដែង ដោយជួយក្រុមហ៊ុននិងអ្នកផ្តល់សេវាផ្សេងៗទៀត ឱ្យទទួលបាននូវទស្សនៈថ្មី អំពីឯកជនភាព នៃទិន្នន័យនិងផលប៉ះពាល់របស់ទិន្នន័យទៅលើអង្គភាព និងអ្នកប្រើប្រាស់។

  • លោក Djamel Agaoua នាយកប្រតិបត្តិ Viber
  • លោក Anubhav Nayyar នាយកប្រតិបត្តិជាន់ខ្ពស់ផ្នែក Business Development នៃ Rakuten Viber

លោក Djamel Agaoua នាយកប្រតិបត្តិ Viber បាននិយាយថា៖ “អាស៊ីគឺជាមមណ្ឌលឌីជីថលមួយដែលរីក ចម្រើនបំផុតនៅលើពិភពលោក ហើយអ្នកប្រើប្រាស់នៅតំបន់នេះគឺស្ថិតក្នុងចំណោមអ្នកប្រើប្រាស់អ៊ីនធឺណិត សកម្មបំផុត។ Viber ប្តេជ្ញាចិត្តយ៉ាងពេញលេញចំពោះអ្នកប្រើប្រាស់និងឯកជនភាពរបស់ពួកគេ។ តាមរយៈ ការផ្តួចផ្តើមជំហានបន្ទាប់ដ៏សំខាន់ក្នុងការការពារទិន្នន័យ យើងមានគោលបំណងលើកទឹកចិត្តក្រុមហ៊ុន ផ្សេងទៀតឱ្យធ្វើដូចគ្នានិងចាត់វិធានការចាំបាច់ដើម្បីការពារអតិថិជន។”

លោកស្រី បណ្ឌិត Meri Rosich មន្ត្រីជាន់ខ្ពស់ទទួលបន្ទុកទិន្នន័យ និងជាប្រធានផ្នែកទិន្នន័យវិទ្យាសាស្រ្តរបស់ ក្រុមហ៊ុន Visa បានចាប់ផ្តើមកិច្ចប្រជុំដោយជជែកថាតើក្រុមហ៊ុនអាចទទួលបានជោគជ័យ ដោយសារទាញយកប្រយោជន៍ពីការប្រើប្រាស់ AI (Artificial Intelligence) ដោយមានក្រមសីលធម៌បានយ៉ាងដូចម្តេច។

បន្ទាប់មកទៀតគាត់ចូលរួមជាមួយ លោក Saemin Ahn ដៃគូគ្រប់គ្រង Rakuten Ventures លោក ជី សិលា នាយកប្រតិបិត្តប្រព័ន្ធផ្សព្វផ្សាយឌីជីថល «សប្បាយ» និងលោក Shehan Selvanayagam នាយកគ្រប់គ្រងក្រុមហ៊ុន Loops សម្រាប់កិច្ចពិភាក្សាជាក្រុមអំពី ថាតើអតិថិជនអាស៊ីឱ្យតម្លៃទៅលើភាពឯកជនរបស់ពួកគេយ៉ាងដូចម្តេច។

  • កញ្ញា Nancy Nhung Bui (អ្នកជំនាញផ្នែកសុខភាពនិងសម្រស់ មកពីប្រទេសវៀតណាម)
  • កញ្ញា Christina Lim (សហគ្រិនផ្នែកចំណេះដឹងពីជីវិតប្រចាំថ្ងៃមកពីប្រទេសមីយ៉ាន់ម៉ា)
  • តារា Yureni Noshika (តារាភាពយន្ដស្រីលង្កា)
  • លោក Priyanka Karki (តារាជនជាតិនេប៉ាល់)

អ្នកជំនាញផ្នែកសុខភាពនិងសម្រស់ មកពីប្រទេសវៀតណាម កញ្ញា Nancy Nhung Bui សហគ្រិនផ្នែកចំណេះដឹងពីជីវិតប្រចាំថ្ងៃ (lifestyle entrepreneur) មកពីប្រទេសមីយ៉ាន់ម៉ា Christina Lim តារាភាពយន្ដស្រីលង្កា Yureni Noshika និង តារាជនជាតិនេប៉ាល់ លោក Priyanka Karki បានចូលរួមក្នុងកិច្ចប្រជុំនេះផងដែរ នៅក្នុងការជជែកឱ្យដឹងថាតើ អ្នកមានឥទ្ធិពលការពារកេរ្តិ៍ឈ្មោះនៅលើបណ្ដាញសង្គមរបស់ខ្លួននៅពេលធ្វើការជាមួយក្រុមហ៊ុនល្បីៗនានា យ៉ាងដូចម្តេច។

សព្វថ្ងៃនេះ ការរក្សាឯកជនភាព និងសុវត្ថិភាពមិនបានផ្អែកទៅលើតែកត្តាខាងក្រៅនោះទេ ការមានសុវត្ថិភាពក្នុងបណ្ដាញ ឌីជីថលក៏ជាកត្តាចាំបាច់ផងដែរ។ យោងតាមកិច្ចប្រជុំ Rakuten Viber នៅអាស៊ី ក្រុមហ៊ុន Viber នៅតែបន្ត ការសន្យារយៈពេលវែងរបស់ខ្លួនក្នុងការរក្សាសុវត្ថិភាពទិន្នន័យ ហើយកិច្ចប្រជុំលើកនេះក៏ជម្រុញឱ្យក្រុមហ៊ុន ផ្សេងៗទៀតសន្យាដូចគ្នាដែរ។

កិច្ចប្រជុំ Viber អាស៊ីនៅសិង្ហបុរី

ជាមួយ Rakuten Viber យើងភ្ជាប់មនុស្សទៅគ្រប់ទីកន្លែង មិនថា ពួកគេជាអ្នកណាឬមកពីកន្លែងណានោះទេ។ អ្នកប្រើប្រាស់នៅទូទាំងពិភពលោករបស់យើងបានភ្ជាប់ទៅកាន់មុខងារជាច្រើនរបស់យើង ដូចជាកម្មវិធីជជែកគ្នា ហៅវីដេអូ ផ្ញើសារជាក្រុម រួមទាំងការតាមដាននិងជជែក ជាមួយក្រុមហ៊ុនល្បីៗនិងតារាល្បីៗ របស់ពួកគេ។ យើងធានាថា អ្នកប្រើប្រាស់របស់យើងមានសុវត្ថិភាពនិងសេរីភាព ក្នុងការចែករំលែកអារម្មណ៍របស់ពួកគេ។

Rakuten Viber គឺជាចំណុះរបស់ក្រុមហ៊ុន Rakuten Inc ដែលជាក្រុមហ៊ុននាំមុខគេ លើពិភពលោកផ្នែកពាណិជ្ជកម្ម អេឡិចត្រូនិចនិងសេវាកម្មហិរញ្ញវត្ថុ។ កម្មវិធីនេះ ជាបណ្តាញទំនាក់ទំនងផ្លូវការរបស់ FC Barcelona និងជាដៃគូសហការ ខាងកម្មវិធីផ្ញើសារនិងហៅទូរស័ព្ទជាផ្លូវការរបស់ Golden State Warriors ។

ប្រើ Viber ថ្ងៃនេះ ហើយរីករាយជាមួយបទពិសោធន៍ទំនាក់ទំនងល្អបំផុតនៅទូទាំងពិភពលោក។