ក្រោយ​ត្រូវ​គេ​ថា​ឡើង​គីឡូ​ហួស​កំណត់ ពេល​នេះ Lee Minho ត្រលប់​មក​វិញ​សង្ហាស្ទើរសន្លប់

  • 2019-11-06 04:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំពូល​តារា​សម្ដែង​ប្រុស​កូរ៉េ Lee Minho គ្រាន់តែ​អង្គុយ​នៅ​មួយ​កន្លែង​សោះ ក៏​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ជ្រួល​ច្របល់​ដែរ។ ចាប់​តាំង​ពី​ពេល បញ្ចប់​តួនាទី​នៅ​ក្នុង​ជួរ​កង​ទ័ព​រួច តារា​សម្ដែង​ប្រុស​ជួរ​មុខ​កូរ៉េ Lee Minho នៅ​តែ​បន្ត​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​លង់​ងើប​មិន​រួច ជាមួយ​នឹង​រូប​សម្បត្តិ​ដ៏​ស្រស់​សង្ហា​របស់​ខ្លួន។

កាល​ពី​ថ្ងៃទី​៥ ខែ​វិច្ឆិកា​មុន​នេះ កម្រង​រូបភាព ក្រោយ​ឆាក​របស់​ប្រុស​ស្អាត​វ័យ ៣២​ឆ្នាំ​ថត​រូប​ឲ្យ​ទស្សនាវដ្ដី​ឲ្យ L’ Officiel Homme បាន​ធ្វើ​ឲ្យ​ទស្សនិកជន​ស្ទើរ​តែ​ទប់​លំនឹង​មិន​ចង់​បាន ព្រោះ​​តែភាព​សង្ហា​របស់​លោក។

តាម​នោះដែរ ប្រុស​ស្អាត​ខ្ពស់​ស្រឡះ​រូប​នេះ បាន​សម្រក​គីឡូ​បាន​សម្រេច ហើយ​បាន​ត្រលប់​មក​ស្អាត​វិញ ដូច​កាល​លោក​នៅ​ស្គម​វិញ​ហើយ។ គួរ​បញ្ជាក់​ផងដែរ​ថា ការ​ថត​រូប​ទស្សនាវដ្ដី​លើក​នេះ គឺ​ដើម្បី​ផ្សព្វផ្សាយ​ឲ្យ​រឿង​ភាគ​ថ្មី​របស់​លោក ដែល​នឹង​បញ្ចាំង​នៅ​ដើម​ឆ្នាំ​ក្រោយ៕

ប្រភព៖ Kenh14   ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម