Aubameyang ត្រូវ​តែងតាំង​​ជា​ប្រធាន​ក្រុម​ Arsenal​ ជំនួស​ Xhaka

  • 2019-11-06 07:15:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Granit Xhaka ត្រូវ​បាន​ទម្លាក់​ចេញ​ពី​តំណែង​ប្រធាន​ក្រុម​ Arsenal បន្ទាប់​ពី​​បង្ហាញ​កាយវិការ​ឌឺដង​អ្នក​គាំទ្រ​​នៅ​កីឡដ្ឋាន Emirates។​​

បើ​តាម​ការ​បញ្ជាក់​ពី​លោក​ Unai Emery ជា​អ្នក​ចាត់​ការ​ទូទៅ​ Pierre-Emerick Aubameyang នឹង​ឡើង​ជា​ប្រធាន​ក្រុម​ថ្មី​ចាប់​ពី​ថ្ងៃ​នេះ​ទៅ។ Xhaka វ័យ​២៧​ឆ្នាំ​បាន​ប្រតិកម្ម​នឹង​អ្នក​គាំទ្រ​ដែល​រិះគន់​អំឡុង​ពេល​ប្ដូរ​ចេញ​ក្នុង​ការ​ប្រកួត​ដែល​ Arsenal ស្មើ​គ្នា​ ២-២ ជាមួយ​ Crystal Palace។​​​

Xhaka ដែល​ជា​ប្រធាន​ក្រុម​ជម្រើស​ជាតិ​ស្វីស​បាន​ជួយ​ Arsenal ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ​ League Cup ២០១៨ និង​ Europa League ២០១៩។​ ក្រុម​រហស្សនាម​កាំភ្លើង​ធំ​បច្ចុប្បន្ន​ឈរ​លេខ​៥​នៅ​ Premier League និង​ត្រូវ​តទល់​ Leicester នៅ​ថ្ងៃ​សៅរ៍​នេះ៕

ប្រភព៖ arsenal   ប្រែសម្រួល៖ សៀនហួរ