នាយកដ្ឋានដឹកជញ្ជូនលើកឡើងរឿងវិញ្ញាបនបត្រត្រួតពិនិត្យបច្ចេកទេសយានយន្ត
- 2019-11-06 09:12:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នាយកដ្ឋានដឹកជញ្ជូនលើកឡើងរឿងវិញ្ញាបនបត្រត្រួតពិនិត្យបច្ចេកទេសយានយន្ត
ចន្លោះមិនឃើញ
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោកនៃក្រសួងសាធារណការ និងដឹកជញ្ជូននារសៀលនេះទំនងជាចង់ឆ្លើយតបទៅនឹងសេចក្ដីរាយការណ៍ថាសមត្ថកិច្ចចរាចរណ៍នៅតែពិន័យបើទោះជាអ្នកបើកបរមានបិទលតាបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តនៅនឹងកញ្ចក់រថយន្តក៏ដោយ។
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោកបានសរសេរលើហ្វេសប៊ុករបស់ខ្លួនថា៖ «យោងតាមមាត្រា ៩ នៃអនុក្រឹត្យលេខ ៤៤ អនក្របក ស្តីពីការពិន័យអន្តរការណ៍ចំពោះអំពើល្មើសនឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧។ បានចែងថា៖ ត្រូវពិន័យអន្តរការណ៍ចំពោះអ្នកបើកបរទោចក្រយានយន្ត ឬ ទោចក្រយានយន្តសណ្តោងរ៉ឺម៉ក ឬ ត្រីចក្រយានយន្តចំនួនទឹកប្រាក់ ៣០, ០០០ រៀល អ្នកបើកបរយានយន្តធុនស្រាលចំនួនទឹកប្រាក់ ៦០,០០០ រៀល និង អ្នកបើកបរយានយន្តធុនធ្ងន់ចំនួនទឹកប្រាក់ ១២៥, ០០០ រៀល។ ចំនុច ឃ. អ្នកបើកបរយានយន្ត បើកបរដោយពីមានវិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ឬ ប្រើវិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសហួសសុពលភាព»។
ជាមួយនឹងសំណេរអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោកបានភ្ជាប់ជាមួយនឹងរូបថតទំនងជាវិញ្ញាបនបត្ររត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តផ្នែកខាងខ្នងដែលមានចំណុចទីមួយនៃចំណុចទាំង៦ ចែងថា៖ «វិញ្ញាបនបត្រនេះត្រូវរក្សាឲ្យបានល្អ ជាប់តាមយានយន្ត និងជាច្បាប់ដើម»៕