ស៊ុត​ចូល​ភ្លាម​ Son រត់​ទៅ​រក​កាមេរ៉ា​លើក​ដៃ​សំពះ​សុំទោស​ Gomes

  • 2019-11-07 02:04:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Son Heung-Min បាន​ស៊ុត​បញ្ចូល​ទី​២​គ្រាប់​ក្នុង​ការ​ប្រកួត​ដែល​ Tottenham Hotspur យក​ឈ្នះ​ Red Star Belgrade ៤-០។​

ក្រោយ​ទម្លាយ​សំណាញ់​ទី​ភ្លាម​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​កូរ៉េ​ខាង​ត្បូង​មិន​បាន​អបអរ​គ្រាប់​បាល់​របស់​ខ្លួន​នោះ​ទេ តែ​បាន​រត់​សំដៅ​ទៅ​កាមេរ៉ា​លើក​ដៃ​សំពះ​ Gomes ក៏ដូចជា​អ្នក​គាំទ្រ​ជុំ​វិញ​ពិភពលោក​ចំពោះ​កំហុស​ឆ្គង​ដែល​រូប​គេ​បាន​ឈូស​​ធ្វើ​ឲ្យ​កីឡាករមកពីក្លឹប Everton បាក់​ជើង​កាល​ពី​ចុង​សប្ដាហ៍​។​ ​

ខ្សែ​ប្រយុទ្ធ​គ្រាប់​ពេជ្រ​របស់​អាស៊ី​រូប​នេះ​ពី​ដំបូង​ត្រូវ​ពិន័យ​កាត​ក្រហម​ដែល​អាច​ធ្វើ​ឲ្យ​រូប​គេ​មិន​អាច​លេង​៣​ប្រកួត​នៅ Premier League ប៉ុន្តែ​ក្រោយ​មក​ FA បាន​លុប​ចោល​វិញ​បន្ទាប់​ពី​រក​ឃើញ​ថា​វា​គ្រាន់​តែ​ជា​កំហុស​ដោយ​អចេតនា​ប៉ុណ្ណោះ៕

ប្រភព៖ Premier League   ប្រែសម្រួល៖ សៀនហួរ