ពិបាក​ពេក​ Klopp បបួល​ Aston Villa ទៅ​ប្រកួត​នៅ​កាតា​ជាមួយ​គ្នា​​

  • 2019-11-07 07:12:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Jurgen Klopp បាន​និយាយ​បែប​លេង​សើច​ថា​ចង់​បបួល​ក្រុម​ Aston Villa ទាំង​មូល​ទៅ​ប្រកួត​នៅ​ប្រទេស​កាតា​ ដើម្បី​ដោះស្រាយ​បញ្ហា​កាល​វិភាគ​របស់​ខ្លួន​នៅ​ពាន​ League Cup។​

Klopp

Liverpool​ ត្រូវ​បង្ខំ​ចិត្ត​រៀប​ចំ​ក្រុម​ពីរ​ដាច់​ដោយ​ឡែក​ពី​គ្នា​ដោយ​សារ​តែ​ការ​ប្រកួត​ League Cup និង​ FIFA Club World Cup ខែ​ក្រោយ​ខុស​គ្នា​ត្រឹម​២៤​ម៉ោង​ប៉ុណ្ណោះ​ ខណៈ​ពួកគេ​ត្រូវ​ធ្វើ​ដំណើរ​លើ​ចម្ងាយ​ផ្លូវ​ជាង​១​ម៉ឺន​គីឡូ​ម៉ែត្រ​ដើម្បី​ហោះ​ទៅ​ប្រទេស​កាតា។​

ក្រុម​រហស្សនាម​ The Reds នឹង​ប៉ះ Aston Villa វគ្គ​៨​ក្រុម​ ថ្ងៃ​ទី​១៧ ខែ​ធ្នូ​នៅ​ប្រទេស​អង់គ្លេស​ បន្ទាប់​មក​ត្រូវ​លេង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ Club World Cup នៅ​ប្រទេស​កាតា​​១​ថ្ងៃ​បន្ទាប់។​

មែនទែន​ទៅ​​ក្រុម​លោក​ Klopp បាន​ស្នើ​ឲ្យ​មាន​ការ​លើក​ពេល​ប្រកួត​សម្រាប់​ពាន​ League Cup ដែរ​ដើម្បី​ផ្ដល់​លទ្ធផល​ឲ្យ​ Liverpool លេង​ពាន​ Club World Cup តំណាង​ឲ្យ​ប្រទេស​អង់គ្លេស​ និង​ទ្វីប​អឺរ៉ុប​ ប៉ុន្តែ​ទី​បំផុត​គណៈកម្មការ​ប្រកួត​នៅ​តែ​មិន​ព្រម​តាម​សំណើ៕ ​​

ប្រភព៖ Liverpool Echo   ប្រែសម្រួល៖ សៀនហួរ