អ្នកលេងជង្គង់ប៉ះអ្នកលេងជង្គង់ ឡុង សុភី ប៉ះ ឈោក ឆៃ លើសង្វៀនអាស៊ីអាគ្នេយ៍
- 2019-11-07 07:16:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកលេងជង្គង់ប៉ះអ្នកលេងជង្គង់ ឡុង សុភី ប៉ះ ឈោក ឆៃ លើសង្វៀនអាស៊ីអាគ្នេយ៍
ចន្លោះមិនឃើញ
អ្នកប្រដាល់ល្អជង្គង់របស់កម្ពុជា ឡុង សុភី នឹងត្រូវតតាំងជាមួយអ្នកលេងជង្គង់ថៃ ឈោក ឆៃ លើសង្វៀនអាស៊ីអាគ្នេយ៍ ដើម្បីដណ្ដើមយក៣ពិន្ទុនៃកម្មវិធីខ្សែក្រវាត់ទម្ងន់៦៧គីឡូក្រាម។
ដូចទៅនិងអ្នកគាំទ្របានដឹងហើយពីសមត្ថភាពជង្គង់របស់ ឡុង សុភី បើទោះជាមានវ័យច្រើន ហើយប្រឡូកក្នុងវិស័យប្រដាល់នេះយូរក៏ដោយប៉ុន្តែស្នៀតមួយនេះនៅតែល្អ នៅតែគ្រោះថ្នាក់ដដែល។ ខណៈអ្នកប្រដាល់ជំនាន់ក្រោយមានតែ ឡៅ ចន្រ្ទា ឡុង សំណាង និង ឡៅ ចិត្រា ប៉ុណ្ណោះដែលអាចចាត់ទុកថាល្អជង្គង់ដូច ឡុង សុភី។
ចំណែកអ្នកលេងគុនថៃ ឈោក ឆៃ វិញក៏មិនធម្មតាដែរ អ្នកគាំទ្រក៏បានស្គាល់ហើយពីក្បាច់ជង្គង់របស់គេ ព្រោះធ្លាប់ប្រកួតច្រើនដងណាស់នៅកម្ពុជា ហើយមានកីឡាករជំនាន់ក្រោយរបស់កម្ពុជាជាច្រើន ដែលចាញ់ដោយសារជង្គង់របស់កីឡាករថៃម្នាក់នេះ។ ឈោក ឆៃ មានកម្លាំងខ្លាំង និងពូកែចាប់កាចយកវ៉ៃជង្គង់ បើដៃគូកម្លាំងខ្សោយជាងនោះ ដឹងតែជង្គង់ចូលមុខហើយ។ ការប៉ះគ្នារវាងអ្នកទាំងពីរនេះដឹងតែល្អមើលហើយ និងប្រហែលជាចាប់លេងជង្គង់គ្នាខ្លាំង ប៉ុន្តែយ៉ាងណា ឡុង សុភី អាចមានប្រៀបជាង ដោយសារអ្នកលេងគុនខ្មែរខាងលើវ៉ៃឆ្លាត និងចេះដូរក្បាច់ស្នៀតភ្លាមៗនៅពេលប្រកួត មិនវ៉ៃតែមួយជ្រកនោះទេ។
ការប្រកួតរវាង ឡុង សុភី និង ឈោក ឆៃ នេះនឹងធ្វើឡើងនៅថ្ងៃអាទិត្យ ទី១០ ខែវិច្ឆិកា ២០១៩ ឯសង្វៀនអាស៊ីអាគ្នេយ៍ចាប់ពីម៉ោង៦ល្ងាចតទៅ។ គូខ្សែក្រវាត់ម្នាក់ទៀតនោះគឺ វង្ស វិឆ័យ ប៉ះ Chhieng Chhai៕