Solskjaer បារម្ភ​ពី​របួស​ McTominay ជាង​ Maguire

  • 2019-11-08 03:49:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Manchester United កំពុង​មាន​បញ្ហា​របួស​កីឡាករ​ជម្រើស​ដំបូង​២​នាក់​គឺ​ខ្សែ​បម្រើ​​ Scott McTominay និង​ខ្សែ​ការពារHarry Maguire។ ​

ក្រុម​បិសាច​ក្រហម​ទើប​កក់​កៅអី​វគ្គ​៣២​ក្រុម​ចុង​ក្រោយ​ Europa League កាល​ពី​យប់​មិញ​ក្រោយ​យក​ឈ្នះ​ Partizan Belgrade ៣​ទល់​នឹង​០​ ប៉ុន្តែ​ប្រកួត​នោះ​កម្លាំង​សំខាន់​ McTominay មាន​របួស​ក.​ជើង​ ត្រូវ​ប្ដូរ​ចេញ​មុន​ការ​ប្រកួត​ចប់​ ខណៈ​​ Maguire ​ក៏​មាន​បញ្ហា​ដូច​គ្នា​តែ​អាច​លេង​ពេញ​៩០​នាទី។​

យ៉ាង​ណា​ Solskjaer បង្ហាញ​ការ​ព្រួយ​បារម្ភ​ខ្លាំង​ជាមួយ​​ McTominay ដែល​អាច​ចំណាយ​ពេល​សម្រាក​ព្យាបាល​យូរ​។​ "ខ្ញុំ​គិត​ថា​ Maguire គ្មាន​បញ្ហា​ធ្ងន់ធ្ងរ​ទេ អ្វី​ដែល​ខ្ញុំ​បារម្ភ​គឺ​របួស​ McTominay។​ យើង​នឹង​ដឹង​ថា​រូប​គេ​ត្រូវ​សម្រាក​យូរ​ប៉ុនណា​នៅ​២,៣​ ថ្ងៃ​ទៀត"។​ បុរស​សញ្ជាតិ​ន័រវែស​និយាយ​ដូច្នេះ៕ ​

ប្រភព៖ Manchestereveningnews   ប្រែសម្រួល៖ រ័ត្ន