Fernandinho ចង់​ឈ្នះ​ Liverpool ឲ្យ​បាន​នៅ Anfield

  • 2019-11-08 08:32:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Fernandinho ជឿជាក់​ថា​ Manchester City នឹង​បង្ហាញ​ពី​មហិច្ឆតា​ដណ្ដើម​ពាន​គ្នា​ជាមួយ​ Liverpool នៅ​ថ្ងៃ​អាទិត្យ​នេះ​ បើ​ទោះ​ជា​ពួក​ធ្វើ​មិន​បាន​ល្អ​នៅ​ Champions League កាល​ពី​ពាក់​កណ្ដាល​សប្ដាហ៍​ក៏​ដោយ។​

Fernandinho

ក្រុម​របស់​លោក​ Jurgen Klopp​ កំពុង​ឈរ​នៅ​កំពូល​តារាង​ដោយ​មាន​៦​ពិន្ទុ​នាំ​មុខ​លើ​លេខ​២​ Man City ស្របពេល​ដែល​ពួកគេ​មិន​ទាន់​ស្គាល់​ពាក្យ​ថា​បរាជ័យ​នៅ​លីគ​កំពូល​នៅ​ឡើយ​ទេ​នៅ​រដូវ​កាល​នេះ។​ ដោយ​ឡែក​ City វិញ​ខកខាន​ឈ្នះ​នៅ​ Anfield តាំង​ពី​ឆ្នាំ​២០០៣​មក។​

"សម្រាប់​ការ​គិត​របស់​យើង​គឺ​ធ្វើ​យ៉ាង​ណា​ ត្រូវ​ឈ្នះ​ការ​ប្រកួត។​ វា​តែងតែ​មាន​ពាក្យ​ថា​ 'លើក​ដំបូង​' នៅ​ក្នុង​ជីវិត ដូច្នេះ​ពេល​នេះ​គឺ​យើង​នឹង​ទៅ​ស្វែង​រក​ជ័យ​ជម្នះ​លើក​ដំបូង​នៅ​ Anfield។ ខ្ញុំ​ជឿជាក់​ថា​ City នឹង​ធ្វើ​បាន​៣​ពិន្ទុ"។​ Fernandinho និយាយ​ដូច្នេះ៕

ប្រភព៖ Manchestereveningnews   ប្រែសម្រួល៖ សៀនហួរ