TinhTinh ដាក់លក់ផលិតផលផ្ទាល់សម្រាប់ការបញ្ជាទិញតាមប្រព័ន្ធអេឡិចត្រូនិកលើកដំបូងនៅកម្ពុជា ក្នុងឱកាសបុណ្យអុំទូកនេះ
- 2019-11-09 01:10:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
TinhTinh ដាក់លក់ផលិតផលផ្ទាល់សម្រាប់ការបញ្ជាទិញតាមប្រព័ន្ធអេឡិចត្រូនិកលើកដំបូងនៅកម្ពុជា ក្នុងឱកាសបុណ្យអុំទូកនេះ
ចន្លោះមិនឃើញ
ដើម្បីឆ្លើយតបនឹងការគាំទ្ររបស់អតិថិជនកន្លងមកនេះ ស្របទៅនឹងគោលបំណងរបស់ក្រុមហ៊ុនក្នុងការផ្តល់ជូននូវភាពរីករាយដល់ប្រជាជនកម្ពុជា ចំពោះការជាវផលិតផលផ្ទាល់ដោយធ្វើការបញ្ជាទិញតាមរយៈប្រព័ន្ធអេឡិចត្រូនិច ដូចទៅនឹងបណ្តាប្រទេសដទៃទៀត ក្នុងអំឡុងពេលបុណ្យបុណ្យអុំទូកក្នុងថ្ងៃទី ១០ ដល់ថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០១៩ TinhTinh បានចំណាយទឹកប្រាក់សរុបប្រមាណជា ១០ ម៉ឺនដុល្លារអាមេរិក ជាកាដូជូនដល់អតិថិជន ដោយក្នុងនោះរួមមាន៖
ការបញ្ជាទិញដោយឥតគិតថ្លៃ៖ នៅពេលអតិថិជនជាវផលិតផលក្រោយការចុះឈ្មោះនៅក្នុងកម្មវិធី TinhTinh ពួកគេនឹងមានឱកាសក្លាយម្ចាស់រង្វាន់ដោយទទួលបាននូវ “ចំនួនទឹកប្រាក់ ១០០ ភាគរយនៃការបញ្ជាទិញត្រលប់ទៅវិញ” តាមរយៈការចាប់ឆ្នោតជ្រើសរើស (random) ដោយក្រុមការងារ TinhTinh ផ្ទាល់។ ជារៀងរាល់ថ្ងៃ នឹងមានការប្រកាសអ្នកឈ្នះ ចំនួន ៥០នាក់ ដោយឌីជេរបស់យើងផ្ទាល់។
កំនត់សម្គាល់៖ សម្រាប់តែការបញ្ជាទិញ (នៅស្តង់និងគេហទំព័រ) ដែលត្រូវបានធ្វើឡើងចាប់ពីថ្ងៃទី ១០ ខែវិច្ឆិកាដល់ថ្ងៃទី ១២ ខែវិច្ឆិកា។
ការបញ្ចុះតំលៃពិសេសៈ ប្រូម៉ូសិនរហូតដល់ ៩០% ដែលមានការចូលរួមដាក់លក់ពីផលិតផលម៉ាក់ល្បីៗក្នុងស្រុករួមមានពីក្រុមហ៊ុន Midea, , Chiaus, CDF, XiaoMi, Wing និង ZTO៕