ពិធី​ករ​ប្រុស​ចិន​ ត្រូវ​គំរាម​សម្លាប់​ព្រោះ​ត្រូវ​សង្ស័យ​ប៉ះពាល់ Taylor Swift

  • 2019-11-14 02:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិធីករ​ទូរទស្សន៍​​ប្រុស​ចិន Chen Zheng Fei កំពុង​ក្លាយ​ជា​ផ្ទាំង​ស៊ីប​របស់​ទស្សនិកជន​ជា​ច្រើន ក្រោយ​ពេលក្នុង​​វីដេអូ​មួយ​ត្រូវ​គេ​សង្ស័យ​ថា លោក​បាន​ព្យាយាម​ប៉ះពាល់​រាង​កាយ​របស់​កំពូល​តារា​ចម្រៀង​ស្រី Taylor Swift។

កាល​ពី​យប់​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា​មុន​នេះ បណ្ដាញ​ព័ត៌មាន Sina បាន​រាយការណ៍​ថា តារា​ចម្រៀង​ស្រី​លំដាប់ A អាមេរិក Taylor Swift បាន​ប្រព្រឹត្ត​កម្មវិធី ប្រគំ​តន្ត្រី​ដើម្បី​ផ្សព្វផ្សាយ​អាល់ប៊ុម Lover ថ្មី​របស់​នាង នៅ​ខេត្ត Guangzhou ប្រទេស​ចិន។

កម្មវិធី​នេះ​ ភ្លាម​ៗ​បាន​ក្លាយ​ជា​ទី​ចាប់​អារម្មណ៍​របស់​មនុស្ស​ជា​ច្រើន ក្រោយ​ពេល​នៅ​ក្នុង​វីដេអូ​មួយ​ចំនួន គេ​សង្កេត​ឃើញ​ថា លោក​ Chen Zheng Fei ដែល​ជា​ពិធីករ​នៃ​កម្មវិធី​នោះ បាន​ព្យាយាម​បន្លំ​ប៉ះ​ខ្លួន​ប្រាណ​របស់​ម្ចាស់​បទ You Belong With Me។

ក្រោយ​ពេល​វីដេអូ​នេះ​ត្រូវ​បាន​បង្ហោះ​ ​លើ​បណ្ដាញ​សង្គម អ្នក​គាំទ្រ​របស់ Taylor Swift បាន​ចូល​គណនី​បណ្ដាញ​សង្គម​របស់​ប្រុស​ស្អាត​ខាង​លើ​ដើម្បី​រិះគន់​លោក ដោយ​ថែម​មាន​អ្នក​ខ្លះ​ខឹង​ដល់​ថ្នាក់​គំរាម​សម្លាប់​លោក​ទៀត​ផង។

ក្រោយ​ពេល​រង​សំពាធ​ខ្លាំង​ពេក​ពី​ទស្សនិក​ជន ប្រុស​ស្អាត​ខាង​លើ​បាន​ចេញ​មុខ​បកស្រាយ​ថា៖ “ខ្ញុំ​សូម​ទោស​អស់​ពី​ចិត្ត ដែល​បាន​ក្លាយ​ជា​ទី​ចាប់​អារម្មណ៍​បែបនេះ។ ដោយ​សារ​តែ​ចង់​ឲ្យ​កម្មវិធី​ប្រព្រឹត្ត​ឡើង​ដោយ​រលូន និង​ចង់​ឲ្យ Taylor Swift សុវត្ថិភាព​ផង​នោះ ខ្ញុំ​បាន​មាន​សកម្មភាព​ខ្លះ​មិន​សមរម្យ។ ជា​ថ្មី​ម្ដង​ទៀត ខ្ញុំ​សូម​ទោស Taylor និង​អ្នក​គាំទ្រ​​របស់​នាង​ទាំង​អស់ និង​សង្ឃឹម​ថា អ្នក​ទាំង​អស់​គ្នា​អាច​លើកលែង​ឲ្យ​ខ្ញុំ”។

យ៉ាងណាក្ដី មាន​អ្នកគាំទ្រ​មួយ​ចំនួន​បាន​​បង្ហោះ​រូប ហើយ​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា លោក​មិន​បាន​ប៉ះ​ដល់​រាង​របស់​ស្រី​ស្អាត​វ័យ ២៩​ឆ្នាំ​នោះ​ឡើយ៕

ប្រភព៖ news.zing.vn   ប្រែសម្រួល៖ Caramel