២​លើក​មុន​ៗ​ក្រុម​ដែល​បាន​៣៤​ពិន្ទុ​​ក្រោយ​១២​ប្រកួត​ដូច​ Liverpool លើក​ពាន​ទាំង​អស់​

  • 2019-11-14 08:19:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Liverpool កំពុង​អង្គុយ​លើ​បល្ល័ង្ក​ Premier League ដោយ​មិន​ព្រួយ​បារម្ភ​ក្រោយ​ឈ្នះ​ Manchester City ៣-១ កាល​ពី​ថ្ងៃ​អាទិត្យ​ធ្វើ​ឲ្យ​ពួកគេ​ពេល​នេះ​ដាច់​៨​ពិន្ទុ​ពី​ក្រុម​លេខ​ពីរ។​

ក្រុម​មាន​មូលដ្ឋាន​នៅ​ Merseyside កំពុង​មាន​៣៤​ពិន្ទុ​នៅ​ក្នុង​ដៃ​ ក្រោយ​ឈ្នះ​១១​ដង, ស្មើ​១​ ចាញ់​០ ពី​១២​សប្ដាហ៍​កន្លង​មក។​ ក្រឡេក​មើល​រដូវ​កាល​មុន​ៗ​ Manchester City ជា​ក្រុម​តែ​មួយ​គត់​ដែល​ធ្លាប់​ដណ្ដើម​បាន​៣៤​ពិន្ទុ​ពី​១២​ប្រកួត​ដូច្នេះ។​

ទាំង​ពីរ​លើក​នោះ​ទៀត​សោត​ក្រុម​រហស្សនាម​ ពណ៌​ផ្ទៃ​មេឃ​សុទ្ធ​តែ​ឈ្នះ​ជើង​ឯក​នៅ​បញ្ចប់​រដូវកាល គឺ​នៅ​រដូវ​កាល​២០១១/១២​ និង​២០១៧/២០១៨។​ ចាំ​មើល​រដូវកាល​២០១៩​/២០​នេះ​តើ​ Liverpool ធ្វើ​បាន​ដូច​ពួកគេ​ឬ​យ៉ាង​ណា?៕ ​

ប្រភព៖ Premier League   ប្រែសម្រួល៖ សៀនហួរ