ឪពុក​ខ្សែ​ប្រយុទ្ធ​​កំពុង​ឡើង​ជើង​ Haaland ទៅ​ជួប​ក្លឹប​ Man United

  • 2019-11-19 07:15:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Alf-Inge ជា​ឪពុក​បង្កើត​យុវជន​ឆ្នើម​ Erling Haaland បាន​ទៅ​ទស្សនកិច្ច​កីឡដ្ឋាន Old Trafford និង​ទីលាន​ហ្វឹកហាត់​ក្លឹប​ Manchester United។​ នេះ​បាន​តាម​សេចក្ដី​រាយការណ៍​ពី​កាសែត​ក្នុង​តំបន់​។​

Haaland

Haaland គឺ​ជា​ខ្សែ​ប្រយុទ្ធ​​ដ៏​លេចធ្លោ​បំផុត​ក្នុង​ពិភពលោក​នា​ពេល​បច្ចុប្បន្ន​ក្រោយ​យក​បាន​ Hat-trick ៥​ដង​ហើយ​នៅ​រដូវ​កាល​នេះ​ និង​ស៊ុត​បញ្ចូល​ទី​សរុប​៣៥​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​២១​លើក​ឲ្យ​ Red Bull Salzburg។ កីឡាករ​វ័យ​១៩​ឆ្នាំ​កំពុង​ក្លាយ​ជា​គោលដៅ​របស់​បិសាច​ក្រហម​ពិសេស​រូប​គេ​ និង​ Ole គឺ​ជា​ជនជាតិ​ន័រវែស​ដូចគ្នា​។​

ឪពុក​របស់​ Haaland ដែល​ធ្លាប់​ជា​កីឡាករ​ Manchester City ក៏​​បាន​បង្ហើប​ដែរ​ថា​កូន​ប្រុស​របស់​លោក​ចាប់​អារម្មណ៍​ការ​ប្រកប​អាជីព​នៅ​អង់គ្លេស​ ប៉ុន្តែ​រូប​គេ​នៅ​មាន​ការ​ស្ទាក់ស្ទើរ​ត្បិត​អី​នៅ Premier League មាន​ការ​ប្រកួត​ប្រជែង​ខ្លាំង៕

លោក​ Alf-Inge

ប្រភព៖ Manchestereveningnews   ប្រែសម្រួល៖ សៀនហួរ