Liverpool ឈរ​កំពូល​តារាង​មែន តែ​ក្លឹប​ PL ផ្សេង​រក​គ្រាប់​បាល់​ច្រើន​ជាង​គេ​គិត​ត្រឹម​ខែ​នេះ

  • 2019-11-19 12:53:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គិត​ត្រឹម​ខែ​វិច្ឆិកា​នេះ ក្លឹប​ Liverpool កំពុង​តែ​ឈរ​លើ​កំពូល​តារាង​ ដោយ​មាន​ ៣៤​ពិន្ទុ​ក្នុង​ដៃ ខណៈ​ក្លឹប​ Leicester City ឈរ​លេខ ២ ដោយ​មាន ២៦​ពិន្ទុ ស្មើ​ជាមួយ​នឹង Chelsea ដែល​នៅ​លេខ ៣។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ក្លឹប​ Manchester City ជា​ក្លឹប​ដែល​រក​គ្រាប់​បាល់​ច្រើន​ជាង​គេ នៅ​ក្នុង​ក្របខ័ណ្ឌ​ Premier League នា​សប្ដាហ៍​ទី១២ នៃ​រដូវ​កាល​ ២០១៩/២០។ ក្លឹប​មេឃខៀវ​នេះ​រក​បាន​គ្រាប់​បាល់​សរុប​រហូត​ដល់​ទៅ ៣៥​គ្រាប់។

តាម​ពី​ក្រោយ Manchester City គឺ ក្លឹប​លេខ ២ Leicester City ដែល​រក​បាន ២៩​គ្រាប់។ ដោយឡែក​ Liverpool រក​បាន ២៨​គ្រាប់ ចំណែក​ឯ Chelsea រក​បាន ២៧​គ្រាប់។

បន្ត​មក​ទៀត​គឺ​ក្លឹប Tottenham Hotspur ដោយ​រក​បាន ១៨​គ្រាប់ ចំណែក​ឯ Arsenal រក​បាន ១៧​គ្រាប់​ ស្មើ​នឹង​ Aston Villa និង​ Burnley។ រី​ឯ​ក្លឹប​បិសាច​ក្រហម Manchester United រក​បាន​ត្រឹម​តែ​ ១២​គ្រាប់​ប៉ុណ្ណោះ ក្រោយ​លេង​បាន ១២​ប្រកួត៕

ប្រភព៖ Premier League   ប្រែ​សម្រួល៖ ហ៊ីម រស្មី