Zidane ឆ្លើយ​តប​បែប​ណា ទាក់ទិន​នឹង​រឿង​លើក​ទង់ជាតិ​របស់ Bale?

  • 2019-11-23 03:09:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ពេល​ថ្មីៗ​នេះ ខ្សែ​ស្លាប​វេល Gareth Bale បាន​លើក​ទង់ជាតិ​វេល ដោយ​មាន​ខ្លឹមសារ​ថា "វេល.កូន​ហ្គោល.Real'' ហើយ​ដាក់​អក្សរ​ពី​ក្រោម​ថា "អាន​តាម​លំដាប់"។ តាម​រយៈ​ការ​លើក​ទង់​ជាតិ​នេះ ធ្វើ​ឲ្យ​មាន​ការ​បញ្ចេញ​មតិ​ខុសៗ​គ្នា​ពី​សំណាក់​មជ្ឈដ្ឋាន​បាល់ទាត់។

យ៉ាងណាមិញ លោក Zinedine Zidane បាន​និយាយ​ថា លោក​មិន​ចាប់​អារម្មណ៍​ទេ ទៅ​លើ​រឿង​នៅ​ក្រៅ​ក្លឹប Real Madrid។

លោក​បាន​និយាយ​ក្នុង​សន្និសីទ​កាសែត​ថា៖ " មាន​រឿង​ខ្លះ​កើត​ឡើង​នៅ​ក្រៅ​ក្លឹប តែ​យើង​ក៏​ត្រូវ​មើល​ពី​ផ្ទៃក្នុង​របស់​យើង​ដែរ។ អ្វី​ដែល​កើត​ឡើង​នៅ​ក្រៅ មិន​ប៉ះពាល់​ដល់​យើង​ទេ " ។

លោក​បាន​បន្ត​ថា៖ " ខ្ញុំ​បាន​និយាយ​ជាមួយ Bale ដូច​ខ្ញុំ​និយាយ​ជាមួយ​កីឡាករ​ដទៃ​ទៀត។ ពេល​ឃើញ​មុខ​គ្នា​ យើង​ក៏​ Hello ដាក់​គ្នា​ទៅ​វិញ​ទៅ​មក។ ខ្ញុំ​មិន​ចាប់​អារម្មណ៍​និយាយ​រឿង​ក្រៅ​ទេ […] រឿង​នេះ វា​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ចាប់​អារម្មណ៍ តែ​ខ្ញុំ​មិន​ទេ " ៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហ៊ីម រស្មី