ល្ហិចល្ហៀង​ថា អតីត​គ្រូ Man Utd នឹង​មក​ដឹកនាំ​ក្លឹប Everton

  • 2019-11-25 12:47:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ក្នុង​ថ្ងៃ​នេះ​ដែរ សារព័ត៌មាន​ធំៗ​របស់​អង់គ្លេស​ចុះ​ព្រោងព្រាត​ថា អ្នក​ចាត់ការ​ទូទៅ​ក្លឹប Everton លោក Marco Silva អាច​នឹង​ត្រូវ​បណ្ដេញ​ចេញ​មុន​ការ​ប្រកួត​ប៉ះ​នឹង​ក្លឹប Leicester នៅ​ថ្ងៃ​អាទិត្យ​សប្ដាហ៍​នេះ។

ទន្ទឹម​នឹង​នេះ​ដែរ បើ​តាម​ពាក្យ​ចចាមអារ៉ាម​មួយ​ចំនួន​បាន​ឲ្យ​ដឹង​ថា អតីត​អ្នក​ចាត់ការ​ក្លឹប​ Manchester United លោក David Moyes កំពុង​តែ​ស្ថិត​ក្នុង​បញ្ជី​ឈ្មោះ​បេក្ខជន​ដែល​នឹង​ជំនួស​លោក Silva។ ជាមួយ​គ្នា​នេះ​ដែរ អ្នក​ចាត់ការ​ក្លឹប AFC Bournemouth ក៏​ស្ថិត​ក្នុង​បញ្ជី​ឈ្មោះ​នេះ​ដែរ។

គួរ​រម្លឹក​ផង​ដែរ​ថា លោក Moyes ធ្លាប់​ដឹកនាំ​ក្លឹប Everton ជាង ១០​ឆ្នាំ​ អំឡុង ២០០២ ដល់​ឆ្នាំ២០១៣ ខណៈ​លោក Howe ធ្លាប់​ក្នុង​បញ្ជី​ឈ្មោះ​បេក្ខជន​ដែល​បម្រុង​នឹង​តែងតាំង​ធ្វើ​ជា​អ្នក​ចាត់ការ​ក្លឹប Everton។

Everton នៅ​ពេល​នេះ​ដែរ កំពុង​តែ​ឈរ​នៅ​លេខ ១៥ នៃ​តារាង​របស់​លីគ​កំពូល​អង់គ្លេស៕

ប្រភព៖ Sky Sports   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម
អត្ថបទថ្មី