CL សម្រេចពន្យារពេល​ចេញ​បទថ្មី ដើម្បីជាការគោរពដល់ Hara

  • 2019-11-26 03:32:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មរណភាពរបស់​តារា​ចម្រៀង​ និង​សម្ដែង​ Goo Hara បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ ក៏ដូចជា​មិត្តភ័ក្ដិ​រួម​អាជីព​ មាន​ការ​សោកស្ដាយ​ជា​ខ្លាំង​ ហើយ​ដើម្បី​សម្ដែង​នូវ​ការ​គោរព​ តារាៗ​ជាច្រើន​ក៏​បាន​ពន្យារ និង​លុប​ចោល​ការ​សម្ដែង​ជា​ហូរហែ ក្នុង​នោះ​ក៏​មាន​ CL ផងដែរ។

CL បាន​ពន្យារ​ពេល​ក្នុង​ការ​ចេញ​មក​ Surprise អ្នក​គាំទ្រ​ជា​លើក​ដំបូង​ ក្រោយ​នាង​ចាកចេញ​ជា​ផលិតកម្ម​ YG។ ការ​ពន្យារពេល​នេះ​ ក៏​ដើម្បី​ជា​ការ​គោរព​ដល់​វិញ្ញាណក្ខន្ធ​ Hara ដែល​ទើប​លា​ចាក​លោក​កាល​ពី​ថ្ងៃ​ទី ២៤ ខែវិច្ឆិកា។ ជាការ​ពិត​ CL មាន​គម្រោង​ចេញ​បទ​ចម្រៀង​ថ្មី​នៅ​ថ្ងៃ​ទី ២៥ វិច្ឆិកា​ ប៉ុន្តែ​ស្រាប់​តែ​ត្រូវ​ពន្យារពេល​សិន​ ដោយ​សារ​មាន​ហេតុការណ៍​តក់ស្លុត​ពី​មិត្តរួមអាជីព Hara។

សូម​បញ្ជាក់​ផងដែរ​ថា​ ថ្ងៃ​ដែល​ CL កំណត់​ចេញ​បទ​ថ្មី​នេះ គឺ​ជា​ថ្ងៃ​ដែល​អ្នក​គាំទ្រ​ចាំ​ច្បាស់​ថា​ជាគម្រប់​ខួប​ ៣​ឆ្នាំ​នៃ​ការ​បំបែក​ក្រុម 2NE1៕

ប្រភព៖ Allkpop   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម
អត្ថបទថ្មី