Pep បារម្ភ​ខ្លាច​ Arteta ចោល​ Man City ទៅ​ដឹក​នាំ​ Arsenal

  • 2019-11-26 08:12:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Pep Guardiola កំពុង​ព្រួយ​បារម្ភ​ពី​ការ​ចាកចេញ​របស់​ Mikel Arteta ដែល​ជា​ជំនួយ​ការ​របស់​លោក​បន្ទាប់​ពី​ក្លឹប​ Arsenal ចាប់​អារម្មណ៍​ចង់​បាន​រូប​គេ​ទៅ​ដឹកនាំ។​​

អតីត​ខ្សែ​បម្រើ​​ Arsenal បាន​ចូលរួម​ក្នុង​ក្រុម​គ្រូ​បង្វឹក​របស់​ Manchester City ក្នុង​ឆ្នាំ​២០១៦​​រហូត​ដល់​បច្ចុប្បន្ន​ និង​បាន​រួម​ចំណែក​ជួយ​ក្លឹប​ឈ្នះ​ពាន​ក្នុងស្រុក​គ្រប់​ទាំង​អស់​មាន​ដូចជា​ Premier League, FA Cup, League Cup, Community Shield។​

ដោយ​សារ​គុណ​សម្បត្តិ​ទាំង​នេះ​ និង​ណា​មួយ​ជា​ដៃ​ស្ដាំ​របស់​លោក​ Guardiola ផង​ ​បាន​ធ្វើ​ឲ្យ​ Arsenal ចាប់​អារម្មណ៍​ចង់​បាន​លោក​ Arteta​ ទៅ​ដឹកនាំ។ បុរស​សញ្ជាតិ​អេស្ប៉ាញ​បាន​ចំណាយ​ពេល​៥​ឆ្នាំ​លេង​នៅ​ទឹកដី​ Emirates Stadium ក្រោយ​ចាកចេញ​ពី​ Everton ​ក្នុង​ឆ្នាំ​២០១១៕

ប្រភព៖ Manchestereveningnews   ប្រែសម្រួល៖ រ័ត្ន

អត្ថបទថ្មី