ពាក្យ "តារាស្រឡាញ់គ្នាមិនដែលបានយូរ" សួស វីហ្សា និងថមមី ចេញបទចម្រៀងរួមគ្នាមួយបទ
- 2019-11-26 08:38:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពាក្យ "តារាស្រឡាញ់គ្នាមិនដែលបានយូរ" សួស វីហ្សា និងថមមី ចេញបទចម្រៀងរួមគ្នាមួយបទ
ចន្លោះមិនឃើញ
នៅសល់តែប៉ុន្មានថ្ងៃទៀតដល់ថ្ងៃរៀបមង្គលការក្លាយជាស្វាមី ភរិយា និងគ្នាទៅហើយនោះ ស្រាប់តែនៅម្សិលមិញនេះ សួស វីហ្សា និង ថមមី បានបញ្ចេញវីដេអូចម្រៀងរួមគ្នាក្នុងបទចម្រៀងមួយបទ ព្រមទាំងបានច្រៀងរួមគ្នាជាលើកដំបូងថែមទៀត។
បទចម្រៀងនោះមានចំណងជើងថា "បេះដូង"។ ពួកគេរួមគ្នាសារសព្ទពីការស្រឡាញ់គ្នាស្ម័គ្រស្មោះរបស់ពួកគេ ក៏ដូចជាហេតុផលដែលពួកគេទាំងពីរបានជ្រើសរើសគ្នារៀងខ្លួន ក្នុងនោះគឺថា ពួកគេស្រឡាញ់គ្នា គឺកើតឡើងពីបេះដូងពិតៗ ជាអ្វីដែលផុសចេញពីក្នុង មិនមែនអ្វីដែលគ្រប់គ្នាអាចឃើញដោយកែវភ្នែកហើយនៅក្រៅខ្លួននោះទេ។
ដូច្នេះហើយ ជម្នះពាក្យថា "តារាស្រឡាញ់គ្នាមិនដែលបានយូរ" ពួកគេទាំងពីរសន្យា និងតាំងចិត្តថា នឹងកាន់ដៃគ្នាដើរលើវិថីជីវិតថ្មី វិថីរបស់មនុស្សពីរនាក់នេះដើរទៅមុខរហូត ទោះជាមានឧបសគ្គអ្វីក៏មិនរួញរា។
សួស វីហ្សា និង ថមមី គឺជាគូចុងក្រោយដែលមានដំណឹងចូលរោងការនៅចុងខែវិច្ឆិកានេះ ក្នុងចំណោមគូសិល្បករ៣គូដែលត្រូវរៀបការក្នុងខែនេះ។ តាមកាលវិភាគផ្លូវការ តារាចម្រៀងហង្សមាស និងតារាសម្ដែងប្រុស នឹងចូលរោងជ័យនៅថ្ងៃទី ២៩ វិច្ឆិកា ២០១៩ចុងសប្ដាហ៍នេះ។
តោះ...ឥឡូវមកស្ដាប់ការអធិប្បាយពីបេះដូងរបស់ពួកគេទាំងពីរតាមរយៈវីដេអូចម្រៀង "បេះដូង" ខាងក្រោម៖