Sarri៖ ខ្ញុំ​ត្រូវ​បាន​គេ​ហៅ​ថា "ពួក​តាលីបង់" ព្រោះ​តែ​រឿង​នេះ

  • 2019-11-26 12:00:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Maurizio Sarri គ្រូ​បង្គោល​ក្លឹប Juventus បាន​និយាយ​ក្នុង​សន្និសីទ​សារព័ត៌មាន​ថា លោក​ត្រូវ​បាន​គេ​ហៅ​ "ក្រុម​ភេរវកម្ម​តាលីបង់" ដោយ​គ្រាន់​តែ​លោក​ចង់​ឲ្យ​កូន​ក្រុម​លោក​ លេង​តាម​ទម្រង់​របស់​លោក ឬ Sarriball សោះ។

លោក​បាន​និយាយ​បែប​កំប្លែង​ថា៖ " ខ្ញុំ​ត្រូវ​បាន​គេ​ឲ្យ​ងារ​ថា​ជា "ពួក​តាលីបង់" ដោយ​គ្រាន់​តែ​ខ្ញុំ​ចង់​លេង​តាម​ទម្រង់​របស់​ខ្ញុំ​។ នៅ​ពេល​ឥលូវ​នេះ ទម្រង់​លេង​របស់​ក្រុម អត់​ទាន់​ល្អ​គ្រប់​គ្រាន់​ទេ ដោយ​សារ​តែ​ខ្ញុំ​ត្រូវ​ការ​សម្រប​តាម​បុគ្គលិកលក្ខណៈ​របស់​កូន​ក្រុម​របស់​ខ្ញុំ " ។

លោក​បាន​បន្ត​ថា៖ " ប្រសិន​បើ​ខ្ញុំ​ធ្វើ​តាម​អ្វី ដែល​ចុះ​ផ្សាយ​នៅ​កាសែត ឬ ពាក្យ​ដែល​និយាយ​ត​គ្នា នោះ​ខ្ញុំ​នឹង​ត្រូវ​ឆ្កួត​ហើយ ដូច្នេះ​ខ្ញុំ​មាន​តែ​ធ្វើការ​របស់​ខ្ញុំ​តែ​ប៉ុណ្ណោះ " ។

ទោះ​ជា​ Juventus ឈរ​នៅ​លើ​កំពូល​តារាង Serie A និង​តារាង​ពូល D នៃ​ UEFA Champions League ក៏​មាន​ការ​រិះ​គន់​ចំពោះ​ទម្រង់​លេង​របស់ Sarri ផង​ដែរ រហូត​ដល់​មាន​សារព័ត៌មាន​ខ្លះ​ចុះ​ផ្សាយ​ថា Sarri មាន​បញ្ហា​រកាំរកូស​ជាមួយ​កីឡាករ​មួយ​ចំនួន​ទៀត​ផង​៕

ប្រភព៖ Dailymail   អត្ថបទ៖ សេរី មង្គល

អត្ថបទថ្មី