សារឆ្លើយឆ្លងចុងក្រោយបង្អស់ រវាង Hara និងបងប្រុសត្រូវបានទម្លាយ
- 2019-11-28 02:29:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សារឆ្លើយឆ្លងចុងក្រោយបង្អស់ រវាង Hara និងបងប្រុសត្រូវបានទម្លាយ
ចន្លោះមិនឃើញ
សារឆ្លើយឆ្លងរបស់ Hara និងបងប្រុសរបស់នាង ត្រូវបានទម្លាយហើយ ហើយព័ត៌មានកំពុងបង្កភាពភ្ញាក់ផ្អើលពេញអ៊ីនធើណិត។
កាលពីថ្ងៃទី ២៧ ខែវិច្ឆិកា បងប្រុសរបស់ Hara បានបង្ហាញសារមួយរបស់ខ្លួន និងប្អូនស្រី តាមរយៈ Kakao ដោយមានសេចក្ដីដូចតទៅ៖
បងប្រុស៖ "បងសុំអង្វរប្អូន កុំគិតអីមិនល្អអី ហើយកុំឈឺចាប់ម្នាក់ឯងណា៎។ រក្សាសុខភាពឲ្យល្អ ហើយថ្ងៃណាមួយអូនរៀបការ មានកូន និងរស់នៅយ៉ាងមានក្ដីសុខ។ នៅពេលដែលអូនពិបាកចិត្ត យំចេញឲ្យអស់មក ហើយព្រលែងវាចោលទៅ។ បងស្រឡាញ់អូន ប្អូនស្រីបង។”
Hara៖ "ខ្ញុំស្រឡាញ់បងប្រុសណាស់ កុំបារម្ភអី!”
បងប្រុស៖ "បងដឹងថាអូនប្រាកដជាពិបាកចិត្ត ហើយបេះដូងបងក៏ពិបាកចិត្តដូចគ្នា ញ៉ាំម្ហូបឆ្ងាញ់ៗនៅជប៉ុនឲ្យបានច្រើនណា៎”។
ខាងលើនេះហើយជា ការសន្ទនាតាមរយៈសារចុងក្រោយបង្អស់ ដែលបងប្អូនគេទាំង ២បានឆ្លើយឆ្លងគ្នា ប៉ុន្តែគ្មានអ្នកណាទៅស្មានដល់ថា មិនបានប៉ុន្មានផង ប្អូនស្រីជាទីស្រឡាញ់របស់បងប្រុសសម្រេចចាកចេញពីពិភពលោកនេះ៕