ការ​ប្រកួត ​AK2 NET 2019 ​វគ្គ​ផ្ដាច់ព្រ័ត្រ ប្រាក់រង្វាន់៧៦​លាន​រៀល ​ជិត​មក​ដល់​ហើយ​

  • 2019-11-28 04:12:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រឹត្តិការណ៍​ធំ​ប្រចាំ​ឆ្នាំ AK2 NET 2019 វគ្គ​ផ្ដាច់ព្រ័ត្រ​ទូទាំង​ប្រទេស ​នឹង​ឈាន​ចូល​មក​ដល់​នៅ​ថ្ងៃ​ទី​៧-៨ ​ខែ​ធ្នូ​ឆ្នាំ​២០១៩​ខាង​មុខ​នេះ​ហើយ ​នៅ ​MCT Esport Cambodia ។

នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​នេះ ​មាន​ក្រុម​ចូល​រួម​ប្រកួត​១២​ក្រុម ដែល​សុទ្ធ​តែ​ជា​ក្រុម​ឈ្នះ​តាម​តំបន់​ទាំង​៥​ក្នុង​ប្រទេស​កម្ពុជា។ ​សម្រាប់​ក្រុម​ដែល​ឈ្នះ​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ​ក្រៅ​ពី​ទទួល​បាន​រង្វាន់​សរុប​៧៦លាន​រៀល​ហើយ ​នឹង​មាន​ឱកាស​បាន​ទៅ​ប្រកួត​ពាន​រង្វាន់ Matic ​នា​ប្រទេស​ចិន ​ក្នុង​ពេល​ខាង​មុខ​ថែម​ទៀត។

​ប្រាក់​រង្វាន់​ដែល​ទទួល​បាន​សម្រាប់​ក្រុម​លេខ​១​វគ្គ​ផ្ដាច់ព្រ័ត្រ​ទូទាំង​ប្រទេស​​កម្ពុជា​៖

  • ជើង​ឯក​ទទួល​បាន​ 2000$ + 40,000 Sabay gold
  • ជើង​ឯក​រង​ទទួល​បាន​ 1000$+ 40,000 Sabay gold
  • ជើង​ឯក​លេខ​ ៣​ ទទួល​បាន​ 40,000 Sabay gold

​ក្រុម​ទាំង​១២​ដែល​ចូល​រួម​ប្រកួត​រួម​មាន៖

  • 1.BattleFight
  • 2.FiveShooter
  • 3.Incredible_Gaming
  • 4.Klach_Ey
  • 5.NeverCare
  • 6.The_Michael
  • 7.Successful2
  • 8.Stable_Force
  • 9.NeverCare II
  • 10.SamMes
  • 11.Will_Show_You
  • 12.The_Mythical

អត្ថបទ៖ ប្រុស យុទ្ធ