ស្មាតហ្វូនល្បីៗ សម្រុកកាមេរ៉ា ៤គ្រាប់ បិទទំព័រចុងឆ្នាំ២០១៩

  • 2019-11-28 10:13:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចាប់ផ្តើមពីខែកក្កដា ឆ្នាំ២០១៩ មក យើងបានដឹងហើយថា ស្មាតហ្វូនដែលល្បីៗ គឺសុទ្ធតែមានបំពាក់ កាមេរ៉ារហូតដល់​ទៅ ៤គ្រាប់ ដូចជាស្មាតហ្វូនរបស់ OPPO ជាដើម។ នៅពេលដែលឃើញច្រើនគ្រាប់បែបនេះ ប្រិយមិត្តភាគច្រើនច្បាស់ជាឆ្ងល់ហើយ ថាយកទៅធ្វើអ្វីខ្លះបានច្រើនបែបនេះ? ចំលើយដ៏ងាយស្រួល គឺមុខងារនៃកាមេរ៉ានីមួយៗ ប្រើសំរាប់ថតរូបស្ទាយផ្សេងៗគ្នា ដូចនេះ Len កាមេរ៉ាច្រើន គឺអាចថតរូបបានកាន់តែច្រើនម៉ូដ ច្រើនសណ្ឋាន និងច្រើនទំរង់ តាមចំណង់ចំណូលចិត្តមនុស្សសម័យថ្មី ដោយមិនចាំបាច់ទាញយកកម្មវិធីបន្ថែមឡើយ ។

ជាទូទៅកាមេរ៉ា ៤គ្រាប់គឺមាន កាមេរ៉ាមេ សំរាប់ថតរូបភាពទូទៅ កាមេរ៉ាថតរូបទូលាយ Wide Angle កាមេរ៉ាថតរូប Portrait និងកាមេរ៉ាថតរូបជិត Macro ដែលកំពុងតែមានភាពទាក់ទាញ និងពេញនិយមខ្លាំងនៅលើវិស័យស្មាតហ្វូន។ សមត្ថភាពថតរូបបានច្រើនទំរង់បែបនេះ ធ្វើឲ្យ​លោកអ្នកកាន់តែមានជំរើសល្អក្នុងការ ចាប់យកបរិយាកាសនៅជុំវិញខ្លួនប្រកបដោយភាពទាក់ទាញ និងសំបូរបែប។

ខាងក្រោមនេះ គឺជា Tip ខ្លះៗដែលនឹងនាំលោកអ្នកទៅមើលអំពីសមត្ថភាពស្មាតហ្វូនកាមេរ៉ា ៤គ្រាប់ ដែលអ្នកប្រើប្រាស់យ៉ាងច្រើនលើសលុបអាចពិចារណាបានមុននឹងជាវយកទៅប្រើប្រាស់បានតាមការគួរ៖

  • ចាប់ផ្តើមពីស្មាតហ្វូនរបស់ OPPO ដោយគិតមកដល់ថ្ងៃនេះ OPPO គឺជាស្មាតហ្វូនឈានមុខគេនៅក្នុងប្រទេសកម្ពុជា ដែលបានផ្តល់ជំរើសនូវម៉ូឌែលទូរស័ព្ទច្រើនប្រភេទ ល្អទាំងការរចនារូបរាង សមត្ថភាពល្អឥតខ្ចោះ និង តម្លៃដ៏គួរ ឲ្យភ្ញាក់ផ្អើលសម្រាប់ អតិថិជនរបស់ពួកគេ។

OPPO Reno2 F – ៣៦៩ដុល្លារ

កាមេរ៉ា 48MP + 8MP + 2MP + 2MP

RAM 8GB + ROM 128GB

កំលាំងថ្ម 4000mAh + VOOC 3.0 (20W)

បន្ទះប្រតិបត្តិការ MTK Helio P70

OPPO A9 2020 – ២៨៩ដុល្លារ

កាមេរ៉ា 48MP + 8MP + 2MP + 2MP

RAM 8GB + ROM 128GB

កំលាំងថ្ម 5000mAh

បន្ទះប្រតិបត្តិការ Snapdragon 665

ក្រៅអំពី Reno 2 series ( Reno2 និង Reno2 F) A9 2020 និង A5 2020 ដែលបានបំលែងខ្លួនទៅជាទូរស័ព្ទដែលបំពាក់កាមេរ៉ា ៤គ្រាប់ និង ៤ស្ទីលខុសៗគ្នា មកស្វាគមន៍ការបិទទំព័រចុងឆ្នាំ2019នេះ ដោយលោកអ្នកអាចចូលទៅមើលផេកផ្លូវការរបស់ OPPO បាន គឺ OPPO Cambodia។

  • បន្ទាប់មកគេក៏បានសង្កេតឃើញ ម៉ូឌែលរបស់ VIVO ដែលមានកាមេរ៉ាក្រោយ ៤គ្រាប់ដូចគ្នា ប៉ុន្តែមិនសូវបំពាក់​នៅ​លើ​ម៉ូឌែល​ទូរសព្ទច្រើនឡើយ។

VIVO V17 Pro – ៤៤៩ដុល្លារ

កាមេរ៉ា 48MP + 8MP + 2MP + 2MP

RAM 8GB + ROM 128GB

កំលាំងថ្ម 4100mAh

បន្ទះប្រតិបត្តិការ Snapdragon 675 AIE

VIVO S1 Pro (មកដល់ក្នុងពេលឆាប់ៗ) – ២៩៩ដុល្លារ (ផ្អែកទៅលើគេហទំព័រស្មាតហ្វូនរបរទេស)

នៅពេលខាងមុខ យើងនឹងឃើញវត្តមានរបស់ VIVO S1 Pro នៅក្នុងទីផ្សារស្រុកយើងដែរ។ (Spec ខាងក្រោមយកពីទីផ្សារបរទេស​ដែលអាចមិនខុសគ្នាពេលនៅក្នុងប្រទេសកម្ពុជា)។

កាមេរ៉ា 48MP + 8MP + 2MP + 2MP

RAM 8GB + ROM 128GB

កំលាំងថ្ម 4500mAh

បន្ទះប្រតិបត្តិការ Snapdragon 665

ក្រៅពី OPPO និង VIVO ថ្មីៗនេះមានម៉ាកស្មាតហ្វូនថ្មី ដែលខ្លួនតូចថ្លើមធំ ហ៊ានហក់ចូលទីផ្សារស្មាតហ្វូននៅកម្ពុជា ដោយបំពាក់កាមេរ៉ាក្រោយ ៤គ្រាប់ដូចគេឯង មិនខ្លាចរអែងចិត្តបងៗឡើយនោះ គឺ realme

  • តាមអ្វីដែលយើងបានសិក្សាកន្លងមកឃើញថា ស្មាតហ្វូន realme ត្រូវបានផលិតក្រោម សង្វាក់ផលិតកម្ម និងការគ្រប់គ្រងគុណភាពជាមួយ OPPO ដែរ ក៏ប៉ុន្តែការរចនាប្រអប់វិញ ពណ៌លឿងដិត ឆើតឆាយ ត្រូវចិត្ត Team យុវវ័យតែម្តង ជាពិសេស Team Yellow ខប់ ខប់ណាស់ ។ ម៉ាកប្រេនថ្មីមួយនេះ ត្រូវបាននាំយកម៉ូឌែល ២ មកកាន់ប្រទេសកម្ពុជាបើកឆាកដំបូងកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ដែលមានម៉ូឌែល realme 5 និង realme 5 Pro ឡើងរង្គោះរង្កើរាមច្បងជាច្រើន ទាំងកម្លាំងថ្មប្រហាក់ប្រហែល ជាពិសេសគឺតម្លៃវាផ្ទាល់តែម្តង គឺថាស៊ីផុយ ២៧៩ដុល្លារ។

realme 5 Pro – ២៧៩ដុល្លារ

កាមេរ៉ា 48MP + 8MP + 2MP + 2MP

RAM 8GB + ROM 128GB

កំលាំងថ្ម 4035mAh + បច្ចេកវិទ្យាសាកថ្មល្បឿនលឿន VOOC ជំនាន់ 3.0 (20W)

បន្ទះប្រតិបត្តិការ Snapdragon 712 AIE

realme 5 – ១៩៩ដុល្លារ

កាមេរ៉ា 12MP + 8MP + 2MP + 2MP

RAM 4GB + ROM 128GB

កំលាំងថ្ម 5000mAh

បន្ទះប្រតិបត្តិការ Snapdragon 665

សង្កេតមើលទៅម៉ូឌែលទាំងពីររបស់ realme ឃើញថា realme 5 ដែលបំពាក់បន្ទះប្រតិបត្តិការ Snapdragon 665 ស្ថិតនៅក្រោមតំលៃ ២០០ដុល្លារ ហើយ realme 5 Pro ដែលបំពាក់បន្ទះប្រតិបត្តិការ Snapdragon 712 ស្ថិតនៅក្រោមតំលៃ ៣០០ដុល្លារ គឺជាជំរើសដ៏សក្តិសម ជុំវិញកំរិតទូរសព្ទតំលៃសមរម្យ។

ប៉ុន្តែផលិតផលនីមួយៗ តែងតែមានចំណុចខ្លាំង និង ចំណុចខ្វះខាតរៀងៗខ្លួន ដូចនេះយើងមិនអាចនិយាយបានថា ផលិតផល​មួយណាល្អដាច់ជាងគេបាននោះទេ។ ដូច្នេះលោកអ្នកអាច ធ្វើការសំរេចចិត្តទៅលើតំរូវការ និង ការចង់បានរបស់ខ្លួនឯងផ្ទាល់តែម្តង។

តែទោះបីជាយ៉ាងណា ស្មាតហ្វូនកាមេរ៉ា ៤គ្រាប់ជាជំរើសល្អបំផុត សំរាប់អ្នកប្រើប្រាស់ ព្រោះវាជាបរិបទថ្មី ដែលមនុស្សគ្រប់គ្នាតែងតែនិយាយបន្តគ្នាថាសម័យនេះហើយប្រើទូរសព្ទ កាមេរ៉ា ២ ឬ ៣ ម៉េចស្ទាវ ហេហេហេ៕