Pep ថាមិនចុះចាញ់ ទោះតាមពីក្រោយ Liverpool រហូត១១ពិន្ទុ
- 2019-12-02 07:25:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Pep ថាមិនចុះចាញ់ ទោះតាមពីក្រោយ Liverpool រហូត១១ពិន្ទុ
ចន្លោះមិនឃើញ
Pep Guardiola ជឿជាក់ថាកីឡាករទាំងអស់របស់ Manchester City មិនបានបាត់បង់ទំនុកចិត្ត និងការប្រឹងប្រែងរបស់ខ្លួនឡើយ បើទោះជាការការពារតំណែងជើងឯកហាក់រសាត់កាន់តែឆ្ងាយ។
City បានត្រឹមស្មើគ្នា ២-២ នៅទឹកដី Newcastle United ធ្វើឲ្យពួកគេពេលនេះធ្លាក់ទីលេខ៣ក្នុងតារាង តាមពីក្រោយក្រុមលេខ១ Liverpool រហូត១១ពិន្ទុ និងចាញ់ Leicester City ចំនួន៣ពិន្ទុ ក្រោយ១៤សប្ដាហ៍។ ក្រុមរហស្សនាមថាពណ៌ផ្ទៃមេឃ ត្រូវធ្វើដំណើរទៅទឹកដី Burnley ក្នុងការប្រកួតពាក់កណ្ដាលសប្ដាហ៍ ខណៈ Liverpool ប៉ះ Everton។
"ពួកយើងមិនដែលចុះចាញ់ម្ដងណានោះទេ។ កីឡាករទាំងពីរតែងតែប្រឹងប្រែង១០០% ដូចជាការ Newcastle នេះជាដើម ទោះយើងស្មើប៉ុន្តែពួកគេបានប្រឹងប្រែងយ៉ាងអស់ពីលទ្ធភាព"។ អ្នកចាត់ការឆ្នើមសញ្ជាតិអេស្ប៉ាញនិយាយដូច្នេះ៕