នាង គន្ធា ត្រៀម​ ៦បទ ច្រៀង​ផ្ទាល់បែប acoustic ​នៅហាង​កាហ្វេ Pleng Chan

  • 2019-12-02 07:52:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​វ័យក្មេង កំពុង​លេចធ្លោ នាង គន្ធា នឹងប​ក​ស្រាយ​បទ​ចម្រៀងចំនួន ៦បទ នៅ​កម្មវិធី​ Pleng Sessions by Sabay នា​ថ្ងៃទី៣ ខែធ្នូ​ស្អែកនេះ ចាប់ពី​ម៉ោង ៦ល្ងាច ដល់​ម៉ោង ៨យប់ នៅ​ហាង​កាហ្វេ Pleng Chan។

ចម្រៀង​ទាំង ៦បទ​នោះ មានទាំង​បទ​កំពុង​ល្បី​ និង​បទ​ដែល​មិន​ទាន់​ចេញ​លើ​ទីផ្សារ ដែល​មាន​ដូចជា​​បទបេះដូងចេះស្រវឹង, កុំដើម្បីអូន, អូនព្រមខុសហើយ, យំគ្មានអ្នកលឺ ឈឺគ្មានអ្នកថែ, យំ និងបទ ស្លាប់ក៏មិនស្រលាញ់គេ ជាដើម។

ចង់ស្ដាប់​តន្រ្ដី​ពីរោះ​បែប Acoustic ពី​តារា​ចម្រៀង​ប្រចាំ​ផលិតកម្ម​សាន់ដេ​រូបនេះ កុំភ្លេច​នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩ នេះ ចាប់ពីម៉ោង ៦ ដល់ ៨យប់ នៅ​ហាង​កាហ្វេ​ Pleng Chan ដែល​មានអាសយដ្ឋាន​ផ្លូវ​លេខ ៦៣ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

Pleng Sessions by Sabay គឺជា​កម្មវិធី​ជួប​ជុំ​សិល្បៈករ សិល្បៈការនី​ល្បី​ៗ ដែល​ពួកគាត់​នឹង​នាំ​អារម្មណ៍​របស់​លោក​អ្នក​ឲ្យ​មាន​ភាព​សប្បាយ​រីករាយជាមួយ​នឹង​តន្ត្រី​បែប Acoustic។ កម្មវិធីនេះ សហការ​​ដោយ Nano Sound និង Pleng Chan Cafe៕

អត្ថបទពេញនិយម