Apple ស្ពឹកមុខ iOS ចុងក្រោយ 13.2.3 ត្រូវគេបំបែកបានទៀតហើយ

  • 2019-12-02 08:29:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំណែ​ប្រព័ន្ធ​ប្រតិបត្តិ​ចុងក្រោយ iOS 13.2.3 របស់​ក្រុមហ៊ុន Apple ថ្មីៗ​នេះ​ត្រូវ​បាន​ក្រុម​ខ្លាំង​មួយ​ក្រុម​បំបែក​បាន​ទៀត​ហើយ។ ការ Jailbreak iOS ជំនាន់​ចុង​ក្រោយ អ្នក​ប្រើប្រាស់​អាច​អនុវត្ត​បាន​ជាមួយ​កម្មវិធី​ទើប​អាប់ដែត​ថ្មី​របស់ Checkra1n។

ប៉ុន្តែ​បច្ចុប្បន្នភាព​កម្មវិធី​ checkra1n អាច​គាំទ្រ​តែ​ដំណើរការ​លើ​កុំព្យូទ័រ​ប្រភេទ Mac OS មួយ​គត់ ដោយ Windows នឹង​គាំទ្រ​នៅ​ពេល​ក្រោយ។ ប្រភេទ iPhone XS/XR ឡើង​ទៅ​មិន​ទាន់​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ធ្វើ​ការ Jailbreak ឡើយ ពោល​គឺ​ចាប់​ពី iPhone X ចុះ​ដែល​រត់​លើ iOS 13.2.3 នេះ ទើប​អាច​បំបែក​បាន។

បញ្ជាក់​ថា​មុន​ធ្វើ​ការ Jailbreak អ្នក​ចាំ​បាច់​ត្រូវ​ធ្វើ​ការ​រក្សា​ទុក​ទិន្នន័យ​សំខាន់​ទុក​ជា​មុន ព្រោះ​ហានិភ័យ​នៃ​ការ​ Error ផ្សេងៗ​ក៏​មាន​ខ្ពស់​ដូច​គ្នា។ ចុច​ទាញ​យក​កម្មវិធី Jailbreak នៅ​ត្រង់​នេះ និង​ទស្សនា​វីដេអូ​អនុវត្ត​ខាង​ក្រោម៖

អានអត្ថបទ:

ប្រភព៖ redmondpie | iclarified   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទពេញនិយម