ទូរសព្ទអេក្រង់បត់ Galaxy Fold មានលក់មួយទឹកតម្លៃថ្លៃជាង iPhone 11 Pro Max ទៀត
- 2019-12-02 04:49:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទូរសព្ទអេក្រង់បត់ Galaxy Fold មានលក់មួយទឹកតម្លៃថ្លៃជាង iPhone 11 Pro Max ទៀត
ចន្លោះមិនឃើញ
Galaxy Fold ជាទូរសព្ទ ដែលពត់បានដំបូងរបស់ Samsung ដែលត្រូវបានប្រកាសចេញនៅដើមឆ្នាំ ២០១៩។
ទូរសព្ទបត់មួយនេះមានទំហំអេក្រង់ ៧,៣ អ៊ីញ ១៥៣៦x២១៥២ pixels (ពេលបើក) និង ៤,៦ អ៊ីញ ៧២០x ១៦៨០ pixels (ពេលបិទ)។ វាទើបតែមានលក់ជាផ្លូវការកាលបីដើមខែកញ្ញា ក្រោយពេលមានការកែលំអមួយចំនួនទៅលើអេក្រង់ និង កន្លែងបត់។
ចំណែកទីផ្សារកម្ពុជាវិញក៏ចាប់ផ្ដើមធ្វើការដាក់ឲ្យកុម្ម៉ង់ទិញនៅចុងខែកញ្ញា បច្ចុប្បន្ន Galaxy Fold ថ្មីមានតម្លៃខ្ទង់ ២ ០៩៩ ដុល្លារ។ ងាកមកមើលតម្លៃពេលនេះវិញតាមប្រភពពីហាង KoungY ទូរសព្ទបត់ Galaxy Fold នេះមានលក់មួយទឹកតម្លៃប្រមាណជា ១ ៥៥០ ដុល្លារ។ ចំណែកតម្លៃ iPhone 11 Pro Max ថ្មីលក់តាមហាងបច្ចុប្បន្នមានតម្លៃខ្ទង់ ១ ១៤០ ដុល្លារ ទំហំ 64GB។
លក្ខណៈពិសេសមួយចំនួនរបស់ Galaxy Fold មានកាមេរ៉ាក្រោយមានចំនួន៣ គ្រាប់ រួមជាមយយកាមេរ៉ា Selfie ៣ គ្រាប់ នៅខាងមុខមាន ១ ប្រើប្រាស់បន្ទះឈីប Qualcomm SDM855 Snapdragon 855 (៧nm) RAM ១២ GB , Memory ៥១២ GB ទំហំថ្ម ៤៣៩០ mAh។ គួរបញ្ជាក់ផងដែរ Samsung Galaxy Fold ដាក់លក់ក្នុងតម្លៃ ១៩៨០ ដុល្លារ (នៅបរទេស)៕
ចុចអាន៖