Messi ចារប្រវត្តិសាស្ត្រក្លាយជាកីឡាករតែម្នាក់គត់ឈ្នះ Ballon d'Or ៦ដង
- 2019-12-02 23:54:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Messi ចារប្រវត្តិសាស្ត្រក្លាយជាកីឡាករតែម្នាក់គត់ឈ្នះ Ballon d'Or ៦ដង
ចន្លោះមិនឃើញ
Lionel Messi របស់ Barcelona បានឈ្នះពានកីឡាករល្អបំផុតក្នុងពិភពលោក Ballon d'Or ជាលើកទី៦ច្រើនជាងកីឡាករណាទាំងអស់ក្នុងប្រវត្តិសាស្ត្រ។
នេះគឺជាពានដំបូងរបស់ខ្សែប្រយុទ្ធវ័យ៣២ឆ្នាំគិតចាប់ឈ្នះឆ្នាំ២០១៥មក ហើយរូបគេអាចឈ្នះវាសារជាថ្មីបន្ទាបពីស៊ុតបញ្ចូលទី៥៤គ្រាប់ទាំងនៅក្លឹប និងជម្រើសជាតិថែមទាំងបានជួយ Barcelona ឈ្នះ La Liga កាលពីរដូវកាល ២០១៨-២០១៩។
Virgil van Dijk ដែលជាបេក្ខភាពលេចធ្លោមួយរូបដែរនោះឈរនៅលេខ២ ខណៈ Ronaldo ឈរនៅលេខ៣ ហើយ Sadio Mane និង Mohamed Salah ឈរនៅលេខ៤ និងលេខ៥បន្តបន្ទាប់៕