ក្រៅពី Messi ពានសំខាន់២ផ្សេងទៀតបានទៅ Alisson និងDeligt
- 2019-12-03 03:04:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រៅពី Messi ពានសំខាន់២ផ្សេងទៀតបានទៅ Alisson និងDeligt
ចន្លោះមិនឃើញ
ក្រៅពីការប្រគល់ពានកីឡាករបាល់ទាត់ល្អបំផុតពិភពលោក Ballon d'Or ដល់ Lionel Messi នៅរាត្រីជាមួយគ្នានោះមានការប្រកួតពានផ្សេងៗមួយចំនួនទៀតដល់កីឡាករឆ្នើមរដូវកាលមុន។
Matthijs de Ligt ដែលជួយឲ្យ Ajax ឈ្នះលីគហូឡង់ និងឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្របានឈ្នះពាន កីឡាករវ័យក្មេងឆ្នើមប្រចាំឆ្នាំ២០១៩។ ដោយឡែក Alisson Becker របស់ Liverpool វិញបានឈ្នះពាន Yashin ដែលផ្ដល់ឲ្យអ្នកចាំទីឆ្នើមប្រចាំឆ្នាំក្រោយជួយក្លឹបឈ្នះ Champions League និងជួយប្រេស៊ីលឈ្នះ Copa America។
ដោយឡែក Megan Rapinoe មកពីក្រុមជម្រើសជាតិស្ត្រីអាមេរិកបានឈ្នះពាន Ballon d'Or ផ្នែកនារីសម្រាប់ឆ្នាំ២០១៩៕