នាយករដ្ឋមន្ត្រីថៃ ចង់ឲ្យពលរដ្ឋចាយលុយដុល្លារច្រើនជាង ដើម្បីឲ្យលុយបាតធ្លាក់ចុះ
- 2019-12-03 06:27:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នាយករដ្ឋមន្ត្រីថៃ ចង់ឲ្យពលរដ្ឋចាយលុយដុល្លារច្រើនជាង ដើម្បីឲ្យលុយបាតធ្លាក់ចុះ
ចន្លោះមិនឃើញ
នាយករដ្ឋមន្ត្រីថៃលោកប្រាយុទ្ធ ចាន់អូចា បាននិយាយថាពលរដ្ឋថៃទាំងអស់គួរតែចាប់ផ្ដើមគិតគូរចាយប្រាក់ដុល្លារដើម្បីជួយធ្វើឲ្យលុយបាតធ្លាក់ចុះ។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទនាយករដ្ឋមន្ត្រីថៃ ឲ្យដឹងថា "យើងត្រូវតែគិតគូរពីរបៀបចាយលុយដុល្លារតាមមធ្យោបាយជាច្រើនដើម្បីជួយឲ្យលុយបាតធ្លាក់ចុះ ហើយស្ថាប័នឯកជន ក៏ត្រូវមានចំណែកជួយដំណើរការនេះផងដែរ។” លោកប្រាយុទ្ធបន្ថែមថា ចរន្ដលំហូរចូលមូលធន និងទុនបម្រុងបរទេសខ្ពស់ សុទ្ធតែជាកត្ដាដែលបណ្ដាលឲ្យលុយបាតកើនឡើង។
ក្រុមសេដ្ឋវិទូ បាននិយាយថាការថ្លែងការណ៍នៅទីក្រុងបាងកកដូចនេះ អាចជាការបញ្ជាក់ម្តងទៀតនូវការអំពាវនាវរបស់រដ្ឋាភិបាលមុនៗ សម្រាប់ការនាំចូលកាន់តែច្រើន ដែលតម្រូវឱ្យប្តូរប្រាក់បាតដើម្បីចំណាយជាប្រាក់ដុល្លារ។ ប្រភពដដែលបន្ថែមថា "លោកនាយករដ្ឋមន្ត្រី ចង់ឲ្យប្រជាជននាំចូល និងវិនិយោគបន្ថែមទៀត។ ប្រសិនបើយើងចំណាយកាន់តែច្រើននោះវាក៏នឹងជួយកាត់បន្ថយអតិរេកពាណិជ្ជកម្មរបស់យើងផងដែរ៕”