តាមពិតឡានភីកអាប់អគ្គិសនី Cybertruck ទទួលបានគំនិតឌីហ្សាញពីឡានក្នុងរឿង 007
- 2019-12-03 07:04:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តាមពិតឡានភីកអាប់អគ្គិសនី Cybertruck ទទួលបានគំនិតឌីហ្សាញពីឡានក្នុងរឿង 007
ចន្លោះមិនឃើញ
ក្រោយពីបានប្រកាសចេញរថយន្តភីកអាប់អគ្គិសនីកាលពីចុងខែវិច្ឆិកា ក្រុមហ៊ុន Tesla ទទួលបានការរិះគន់ច្រើនលើការឌីហ្សាញ។ រថយន្តភីកអាប់ Cybertruck មានរូបរាងមិនដូចរថយន្តភីកអាប់ធម្មតានោះទេ ដែលគេបានប្រៀបធៀបវានឹងរថយន្តក្នុងភាពយន្តវិទ្យាសាស្ត្រអនាគត Blade Runner ទៅវិញ។
លោកមហាសេដ្ឋី Elon Musk បានបញ្ជាក់ថារថយន្តរបស់ខ្លួនគឺទទួលបានគំនិតខ្លះៗពីរថយន្តម៉ូដែលពិត គឺម៉ូដែលដែលបានបង្ហាញមុខក្នុងខ្សែភាពយន្តភ្នាក់ងារ 007។ នៅលើ Twitter លោកបានចែករំលែករូបភាពនៃរថយន្ត Lotus Spirit ដែលកើតនៅឆ្នាំ ១៩៧៦ ដែលរថយន្តនេះអាចប្រែកាយដើម្បីបើកលើទឹកបាន និងបានបង្ហាញមុខក្នុងរឿង The Spy Who Loved Me។
រថយន្ត Lotus Spirit ត្រូវបានគូស្នេហ៍មួយគូទិញយកវារួមជាមួយសម្ភារៈគេហដ្ឋានដទៃទៀតនៅឆ្នាំ ១៩៨៩ ដោយពួកគេមិនបានដឹងនៅក្នុងនោះមានរថយន្ត Lotus Spirit នោះឡើយ ដែលពួកគេចំណាយ ១០០ ដុល្លារប៉ុណ្ណោះលើការទិញ។ ក្រោយពីបានដឹងអំពីតម្លៃរថយន្តនេះ ពួកគេបានយកវាទៅដាក់ដេញថ្លៃនៅកម្មវិធី RM Sotheby ក្នុងឆ្នាំ ២០១៣ ដែលមានជនអនាមិកទិញយក ហើយជនអនាមិកនោះក្រោយមកទៀតត្រូវបានបង្ហាញមុខថាជាលោក Elon Musk ដែលលោកបានចំណាយ ៩៩៧ ០០០ ដុល្លារ ដើម្បីទិញយកវា៕
ចុចអាន ៖ មកស្គាល់មុខអ្នកឌីហ្សាញរថយន្តភីកអាប់អគ្គិសនី Cybertruck