អាណិតណាស់! ត្រីបាឡែនងាប់មួយក្បាល ត្រូវគេរកឃើញសំរាមជិត ១០០គីឡូក្នុងពោះ
- 2019-12-03 09:03:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាណិតណាស់! ត្រីបាឡែនងាប់មួយក្បាល ត្រូវគេរកឃើញសំរាមជិត ១០០គីឡូក្នុងពោះ
ចន្លោះមិនឃើញ
ក្រុមអ្នកស្រាវជ្រាវនៅលើកោះនៃប្រទេសស្កុតឡែន បានរកឃើញសាកសពសត្វត្រីបាឡែនមួយក្បាលដែលមានផ្ទុកសំរាមបា្លស្ទិកក្នុងពោះជិត ១០០គីឡូក្រាម។
សត្វត្រីបាឡែនឈ្មោលមួយក្បាលនេះ ត្រូវបានរកឃើញអណ្ដែតមកលើឆ្នេរខ្សាច់ Luskentyre នៃកោះ Harris ដែលស្ថិតនៅភាគខាងលិចនៃប្រទេសស្កុតឡែន។ នៅក្នុងពោះត្រីបាឡែននេះ គេរកឃើញដុំបាល់នៃសំរាមដែលបានចោលទៅក្នុងសមុទ្រ។ ត្រីបាឡែនខាងលើ បានលេបចូលនូវសំរាមជាច្រើនដូចជាខ្សែពួរ, កែវប្លាស្ទិក, កាបូប និងស្រោមដៃជាដើម។ អ្នកត្រួតពិនិត្យ ក៏បានរកឃើញខ្សែរុំ និងបំពង់ប៊ឺតក្នុងពោះរបស់វាផងដែរ។
យោងតាមអ្នកជំនាញសមុទ្រឲ្យដឹងថា សំរាមទាំងនោះ អាចត្រូវបានត្រីបាឡែនលេបនៅតំបន់ចន្លោះពីប្រទេសណ័រវ៉េ និងតំបន់ Azores នៃប្រទេសព័រទុយហ្កាល់។ យ៉ាងណាមិញ ក្រុមអ្នកស្រាវជ្រាវ នៅតែបន្ដស្វែងរកមូលហេតុដែលបណ្ដាលឲ្យត្រីបាឡែនលេបសំរាមចូលពោះច្រើនដូចនេះ៕