Apple ​ត្រូវ​បាន​គេ​ព្យាករណ៍​ថា​នឹង​ឡើង​មក​លេខ ២ វិញ​នៅ​ត្រីមាស​ទី ៤ ឆ្នាំ ២០១៩

  • 2019-12-05 01:25:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទិន្នន័យ​ស្រាវជ្រាវ​ចុង​ក្រោយ​បង្អស់​របស់ TrendForce បាន​សម្រេច​ចេញ​លទ្ធផល​ព្យាករណ៍​ទុក​ជា​មុន​ថា​ក្រុមហ៊ុន Apple នឹង​អាច​រំកិល​ឡើង​មក​ឈរ​នៅ​លេខ ២ វិញ​នា​ត្រីមាស​ទី ៤ ឆ្នាំ ២០១៩ នេះ បន្ទាប់​ពី​ត្រូវ​ធ្លាក់​ទៅ​លេខ ៣ កាល​ពី​ត្រីមាស​ទី​មុន។

នៅ​ត្រីមាស​ទី ៣ ក្រុមហ៊ុន​យក្ស​កូរ៉េ​ខាង​ត្បូង Samsung ​បាន​ក្តោបក្តាប់​ចំណែក​ទីផ្សារ ២០,៨ ភាគរយ​នាំ​មុខ​គេ​នៅ​កំពូល ខណៈ Huawei ទាញ​ Apple ឲ្យ​ធ្លាក់​មក​លេខ ៣ ដោយ​ខ្លួន​យក​បាន ១៨ ភាគរយ និង​ក្រុមហ៊ុន​អាមេរិក​បាន ១២,៤ ភាគរយ​ប៉ុណ្ណោះ។ នៅ​ចំណាត់ថ្នាក់ Top 6 មាន​ក្រុមហ៊ុន​ប្រទេស​ចិន​ដល់​ទៅ ៤ ដូច​ជា Huawei, Oppo, Xiaomi និង Vivo ឈរ​បន្ត​កន្ទុយ​គ្នា។

តាម​រយៈ​ការ​ព្យាករណ៍​នៅ​ត្រីមាស​ចុង​ក្រោយ​ឆ្នាំ​នេះ ប្រភព​បាន​ឲ្យ​ដឹង​ថា Apple នឹង​ឡើង​មក​លេខ ២ វិញ ដោយ​ផ្អែក​តាម​ការ​លក់​នៃ iPhone 11, iPhone 11 Pro/11 Pro Max ដែល​កំពុង​ទទួល​បាន​ការ​ពេញ​និយម។ Huawei នឹង​ធ្លាក់​មក​សល់​ត្រឹម ១៤,៩ ភាគរយ ស្រប​ពេល Apple រំពឹង​ឡើង ១៨,៧ ភាគរយ​តាម​កាន់​តែ​កៀក Samsung មាន ២០,១ ភាគរយ៕

អានអត្ថបទ:

ប្រភព៖ techmoblog   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទពេញនិយម