ផ្តើម​ចេញ​ពី​យុវតី​ម្នាក់​ជា​អ្នក​ប្ដឹងផ្ដល់​ឲ្យ​អាមេរិក​ប្រើ​ធម៌​ក្តៅ​ដាក់ TikTok របស់​ចិន

  • 2019-12-04 08:08:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗ​នេះ​ពាក្យ​បណ្តឹង​មួយ​ដែល​ប្តឹងផ្តល់​ថា​ក្រុមហ៊ុន​ផលិត​កម្មវិធី TikTok បាន​លួច​ទិន្នន័យ​អ្នក​ប្រើប្រាស់​និង​ផ្ញើ​ចេញ​ទៅ​កាន់​ប្រទេស​ចិន ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​តុលាការ​នៅ​រដ្ឋ California របស់​សហរដ្ឋអាមេរិក​ហើយ។ នេះ​បើ​តាម​សារព័ត៌មាន Business Insider ​បាន​ចុះ​ផ្សាយ។

យ៉ាងណាមិញ​រឿងរ៉ាវ​នេះ​ពុំ​បាន​ផ្តួចផ្តើម​ចេញ​ពី​រដ្ឋាភិបាល​អាមេរិក​ទេ ផ្ទុយ​ទៅ​វិញ​គឺ​កើត​ចេញ​ពី​យុវតី​ឈ្មោះ Misty Hong ដែល​ជា​និស្សិត​មួយ​រូប​នៅ​រដ្ឋ​ California ដែល​នាង​បាន​បែកធ្លាយ​ទិន្នន័យ​របស់​នាង​ដែល​មាន​នៅ​ក្នុង​ទូរសព្ទ ឆ្លង​ទៅ​ដល់​ប្រទេស​ចិន​ឯ​ណោះ។

ដើមទង​ពី​ដំបូង​ឡើយ​គឺ​យុវតី​ឈ្មោះ Hong បាន​ Download កម្មវិធី TikTok នៅ​អំឡុង​ខែ​មិនា​ឬ​មេសា ឆ្នាំ ២០១៩ ដោយ​នាង​បាន​ប្រើប្រាស់​កម្មវិធី​នោះ តែ​ពុំ​បាន​បង្កើត​គណនី​ ហើយ​នាង​បាន​ថត​វីដេអូ​មួយ​ចំនួន តែ​មិន​បាន​បង្ហោះ​ទោ​លើ​ Online ឡើយ រហូត​ដល់​ពេល​មួយ Hong ស្រាប់​តែ​រក​ឃើញ​ថា TikTok ​បាន​លួច​បង្កើត​គណនី​សម្រាប់​នាង​ដោយ​ខ្លួន​ឯង​តាម​រយៈ​ការ​ដាក់ Username ជា​តួ​អក្សរ និង​ Password ជា​លេខ​ទូរសព្ទ​របស់​នាង​ផ្ទាល់។

ប្រភព​ពី​យុវតី​ខាង​លើ​បាន​សង្កត់​ធ្ងន់​ថា TikTok បាន​លួច​យក​វីដេអូ​ដែល​នាង​បាន​ថត​តែ​មិន​ទាន់​បង្ហោះ និង​ទិន្នន័យ​ឯកជន​ឯ​ទៀត​ដែល​មាន​ក្នុង​ទូរសព្ទ​បញ្ជូន​ចេញ​ទៅ​ប្រទេស​ចិន។

បញ្ជាក់​ថា​មក​ទល់​ពេល​នេះ ខាង​ក្រុមហ៊ុន TikTok មិន​ទាន់​ធ្វើ​ការ​ឆ្លើយតប​នៅ​ឡើយ ស្រប​ពេល​ដែល​រដ្ឋាភិបាល​អាមេរិក​បាន​ចេញ​បញ្ជា​ឲ្យ​បើក​ការ​ស៊ើបអង្កេត​យ៉ាង​ក្តៅ​គគុក​ជុំវិញ​រឿងរ៉ាវ​នេះ៕​

អានអត្ថបទ:

ប្រភព៖ Zing   ប្រែ​សម្រួល៖ កៅ រក្សា