នេះ ៤ ក្រុមចុងក្រោយ ឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ NET 2019

  • 2019-12-08 07:09:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ឆ្ល​ង​កាត់ការ​ជម្រុះ​អស់​ពេញ​មួយ​ព្រឹក​នៅថ្ងៃ​ទី ៨ ខែ​ធ្នូ​នេះ ក្រុម​ខ្លាំង​ចំនួន ៤ ដែល​នឹង​ត្រូវ​បន្ត​ឡើង​ប្រកួត​នៅ​វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ គឺ​មាន​ក្រុម NeverCareII ត្រូវ​ប្រកួត​នឹង​ក្រុម SamMes ហើយ​ក្រុម​ NeverCare ត្រូវ​ប្រកួត​នឹង​ក្រុម KLACH-EY។

២ ក្រុម​ដែល​ឈ្នះ​ក្នុង​ការ​ប្រកួត​ជម្រុះ ៤ ក្រុម នឹងបន្ត​ឡើង​ប្រកួត​​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រដើម្បី​ស្វែង​រក​តំណែង​ជើងឯក និងជើងឯករង ចំណែក​ក្រុម​ដែល​ចាញ់​នឹង​ត្រូវ​ប្រកួត​ដើម្បី​ស្វែង​រក​ជើងឯកលេខ ៣។ ប្រាក់​រង្វាន់​ដែល​ក្រុម​លេខ ១ ដល់ លេខ ៣ ទទួល​បាន​គឺ ៖

  • ជើង​ឯក​ទទួល​បាន​ 2 000$ + 40 000 Sabay Gold
  • ជើង​ឯក​រង​ទទួល​បាន​ 1 000$+ 40 000 Sabay Gold
  • ជើង​ឯក​លេខ​ ៣​ ទទួល​បាន​ 40 000 Sabay Gold

គួរដឹង​ថា​ក្រុម​ជើង​ឯក ក៏​នឹង​​ត្រូវតំណាង​កម្ពុជា​ទៅ​ប្រកួត​លក្ខណៈ​អន្តរជាតិ​ MATIC ​នៅ​ឯ​ប្រទេស​ចិន​ផង​ដែរ។

​ការ​ប្រកួត​ដ៏​ធំ​ប្រចាំ​ឆ្នាំ​នេះ​ដែរ ​គឺ​នាំ​មក​ដោយ​ភេសជ្ជៈ​ THUNDER ​។ នេះ​ជា​ភេសជ្ជៈស៊ូបភើ សូដាថ្មី ពី​ក្រុមហ៊ុន ​កូកា-កូឡា ​អានុភាព​ខ្លាំង​ដូចរន្ទះ ​រសជាតិ​ឆ្ងាញ់​ដិត​អារម្មណ៍​ មាន​ពីរ​រសជាតិ៖ រស​ជាតិ​ផ្លែ​ឈើ និង​រសជាតិ​ស្រ្តបឺរី។ ​ឥឡូវនេះ​មានលក់នៅទូទាំងប្រទេសកម្ពុជាហើយ!​

អត្ថបទ៖ សុខហេង

អត្ថបទពេញនិយម