គ្រូវៀតណាម បង្ហើបកលល្បិចយកឈ្នះខ្មែរបាន៤-០ មិនស្រួលទេ
- 2019-12-09 03:21:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រូវៀតណាម បង្ហើបកលល្បិចយកឈ្នះខ្មែរបាន៤-០ មិនស្រួលទេ
ចន្លោះមិនឃើញ
ក្រុមវៀតណាម បានយកឈ្នះលើក្រុមកម្ពុជា ៤-០ ក្នុងការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៅព្រឹត្តិការណ៍ស៊ីហ្គេម២០១៩នៅប្រទេសហ្វីលីពីន។
ត្បិតតែរកគ្រាប់បាល់បានដល់ទៅ៤គ្រាប់មែន ប៉ុន្តែលោក Park ដែលជាគ្រូបង្វឹកក្រុមវៀតណាម បានបញ្ជាក់ថាកម្ពុជាជាក្រុមខ្លាំងមួយ និងមិនងាយក្នុងការយកឈ្នះនោះទេ។ ការយកឈ្នះលើក្រុមកំពុងឡើងជើងកម្ពុជានេះ គឺដោយសារតែវៀតណាមធ្វើតាមក្បួនដែលបានហ្វឹកហាត់ និងមានវិន័យក្នុងខ្លួន លេងតាមគ្រូបង្វឹកបញ្ជាយុទ្ធសាស្ត្រ។
វៀតណាម នឹងត្រូវប៉ះក្រុមឥណ្ឌូណេស៊ីនៅវគ្គផ្ដាច់ព្រ័ត្រដណ្ដើមមេដាយមាស ខណៈដែលនេះជាឱកាសល្អបំផុតសម្រាប់វៀតណាម យកឱ្យបានមេដាយមាសក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ជាលើកដំបូងក្នុងរយៈពេល៦០ឆ្នាំរបស់ខ្លួន៕