ប៉ូ សាគុណ៖ ខ្ញុំពិការមែនប៉ុន្តែគ្មានទេការរើសអើង មានតែអ្នកលើកទឹកចិត្តទៅវិញ
- 2019-12-11 06:51:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប៉ូ សាគុណ៖ ខ្ញុំពិការមែនប៉ុន្តែគ្មានទេការរើសអើង មានតែអ្នកលើកទឹកចិត្តទៅវិញ
ចន្លោះមិនឃើញ
ប៉ូ សាគុណ ជនពិការដែលជាអ្នកចូលរួមក្នុងព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងអង្គរវត្ត កាលពីថ្ងៃអាទិត្យកន្លងទៅនេះ ថាពិតជាសប្បាយរីករាយជាខ្លាំង ពិសេសនៅពេលអ្នករត់ជាមួយ ឃើញខ្លួនពិការដូចនេះញញឹមដាក់ និងលើកមេដាយបង្ហាញពីការលើកទឹក។
លោក សាគុណ បានឲ្យដឹងក្រោយរត់ចប់ថា បើនិយាយពីអារម្មណ៍វិញគឺសប្បាយមែនទែន ដោយសារតែឃើញមានអ្នកចូលរួមច្រើន ហើយកម្មវិធីនេះជាកម្មវិធីសម្រាប់សប្បុរសធម៌ រាល់ការចុះឈ្មោះ ឬថវិកាដែលបានមកគឺយកទៅធ្វើកិច្ចការមនុស្សធម៌ជួយសង្គម។
អ្នកស្រឡាញ់កីឡារូបនេះបន្តទៀតថា ការចូលរួមនេះវាពិតជាធ្វើឲ្យលោកមានអារម្មណ៍ខុសប្លែកពីពេលធម្មតា ដោយសារតែមានគ្រប់រូបភាពមិនថាទិដ្ឋភាពអ្នកចូលរួមរត់ជាមួយ ឬទិដ្ឋភាពប្រាសាទនៅពេលព្រឹកព្រលឹមនោះទេ ថែមទាំងមានខ្យល់បរិសុទ្ធទៀតផង។ ជាការចាប់អារម្មណ៍របស់បុរសវ័យ៣៥ឆ្នាំរូបនេះទៀតនោះ គឺនៅពេលដែលអ្នករត់ជាមួយគ្នាឃើញលោកជិះរទេះចូលរួមកម្មវិធីនេះ អ្នកទាំងនោះអបអរទះដៃ និងលើកមេដាយដាក់ជាការលើកទឹកចិត្តផងដែរ មិនមានជាការរើសអើង ឬបង្ហាញអាកប្បកិរិយាអ្វីមិនសមរម្យឡើយ។
រំលឹកដែរថា ព្រឹត្តិការណ៍រត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិអង្គរវត្តលើកទី២៤ នេះបានបញ្ចប់ទៅហើយកាលពីថ្ងៃអាទិត្យ ទី៨ ខែធ្នូ ឆ្នាំ២០១៩នេះ។ ដោយមនុស្សចូលរួមសរុបប្រហែល ១២៣០០នាក់មកពី៨៥ប្រទេស។ ចំណែកលោក ប៉ូ សាគុណ ចូលរួមលេងលើវិញ្ញាសា Running 21Km Wheel Chair៕
Manulife Cambodia គាំទ្រការស្រលាញ់សុខភាព