អ្នកចូលចិត្តដើរលេង មានតែទូរសព្ទនេះមួយដើមក្នុងដៃអាចថតវីដេអូបានម៉ាអេម មិនចាញ់កាមេរ៉ាអាជីព

  • 2019-12-11 10:05:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្មាតហ្វូន​កំពូល​របស់​ក្រុមហ៊ុន Huawei បាន​ឈាន​ជើង​មួយ​ជំហាន​ទៀត​ទៅ​លើ​ការ​អភិវឌ្ឍ​សមត្ថភាព​ថត​វីដេអូ​និង​រូបភាព​កាន់​តែ​អស្ចារ្យ​មិន​ធ្លាប់​មាន​ពី​មុន​មក​ក្នុង​ប្រវត្តិសាស្ត្រ​ស្មាតហ្វូន ដោយ​សារ​បាន​បំពាក់ ៤០​ MP Cine Camera ដំបូង​គេ​បង្អស់​លើ​ពិភពលោក ដូច​ជា​ការ​ថត វីដេអូ Time-Lapse កម្រិត 4K និង​ការ​ថត​វីដេអូ​ចលនា​យឺត​បំផុត Ultra-Slow-Motion រហូត​ដល់ 7680 fps ជាដើម។

ដូច្នេះសូមទៅមើលចំនុចលម្អិតពីសមត្ថភាពថតវីដេអូដ៏អស្ចារ្យរបស់កំពូលស្មាតហ្វូន Huawei Mate30 Pro៖

១. សមត្ថភាព​ថត​វីដេអូ​នៅ​ទីងងឹត (Ultra-Low-light Video)

ជា​មួយ​សេនស័រ​ទំហំធំ 1/1.54 អ៊ីង ទំហំ ៤០ មេហ្គាភិចសែល ជា​ប្រភេទ Cine Camera មាន​សមត្ថភាព​ថត​វីដេអូ​នៅ​ទី​ងងឹត មាន​កម្រិត Ultra-high ISO រហូត​ដល់​ ៥១២០០ ដែល​ជា​កម្រិត ISO ខ្ពស់​បំផុត​សម្រាប់​ការ​ថត​វីដេអូ ។

២. សមត្ថភាព​ថត​វីដេអូ​ចលនា​យឺតបំផុត (Ultra-Slow-motion Video)

ចំណុច​លេចធ្លោ​មួយ​ទៀត​របស់​កាមេរ៉ា​ទំហំ ៤០​ មេហ្គាភិចសែល គឺ​ការ​ថត​វីដេអូ​ដែល​មាន​ចលនា​យឺត​បំផុត​ក្នុង​ល្បឿន 7680 fps ស្មើ​នឹង​កម្រិត​យឺត ២៥៦ ដង ដោយ​សារ​បន្ទះ​ឈីប HUAWEI Kirin 990 ដែល​បំពាក់​នៅលើ HUAWEI Mate 30 Pro គាំទ្រ​វីដេអូ​ចលនា​យឺត​ខ្លាំង​បែប​នេះ ។

៣. សមត្ថភាព​ថត​វីដេអូ 4K Time-Lape ប្លង់​ទូលាយ (4K Ultra-Wide Time-lapse Video)

អ្នក​ប្រហែល​នឹក​ស្មាន​មិន​ដល់​ថា​បច្ចេកវិទ្យា​ថត​វីដេអូ​នៅ​លើ​ស្មាតហ្វូន​មាន​ការវិវត្តន៍​ខ្លាំង​បែប​នេះ​រហូត​ដល់​អាច ថត​វីដេអូ Time-Lape កម្រិត​គុណភាព 4K ។ ចំពោះ​មុខងារ​ថតវីដេអូ Time-Lapse នេះ​គឺ​ផ្តល់​សេរីភាព​​ឲ្យ​អ្នក​ប្រើប្រាស់​កំណត់ Setting បាន​ដោយ​ខ្លួន​ឯង​ដូច​ជា ISO, Shutter Speed, WB, AF, EV ដែល​រហូត​អាច​ថត​វីដេអូ​ស្ថិត​នៅ​ស្ថាន​ភាព​ងងឹត​ខ្លាំង និង​ថត​វីដេអូ Time-lapse Milky-ways បាន​នៅ​ពេល​យប់​ជា​ដើម។ ជា​ពិសេស​យើង អាច​កំណត់​ថត​យក​ប្លង់​ទូលាយ 0.6x, ប្លង់​ទូទៅ 1x និង ប្លង់​ហ្សូម 3x ទៅ​តាម​ប្លង់​វីដេអូ​ដែល​យើង​ចង់បាន។

៤. សមត្ថភាព​ថត​វីដេអូ​ផ្ទៃ​ព្រាល​ខាង​ក្រោយ (Real-time Bokeh Video)

​កាមេរ៉ា 3D Depth Sensing ដែល​ជា TOF ​ឡេន​ និង​បច្ចេកវិទ្យា ISP ជំនួយ​ដល់​ការ​វាស់​យ៉ាង​ច្បាស់​នូវ​ផ្ទៃ​ព្រាល​ដែល​បែងចែក​ដាច់​ច្បាស់​លាស់​រវាង​មនុស្ស និង ផ្ទៃ​ខាង​ក្រោយ​ដែល​ធ្វើ​ឲ្យ​វីដេអូ​មើល​ទៅ​កាន់​តែ Professional។

៥. បច្ចេកវិទ្យា​ទប់​លំនឹង​វីដេអូ (Dual OIS + AIS)

ក្នុង​ការ​ថត​វីដេអូ​យើង​ប្រាកដ​ជា​ចង់​បាន​ទូរសព្ទ​ដែល​ជំនួយ​ទៅ​លើ​លំនឹង​ថត​វីដេអូ។ Huawei Mate 30 Pro បាន​បំពាក់​បច្ចេកវិទ្យា​ទប់​លំនឹង​ Dual OIS និង AIS ដែល​បច្ចេកវិទ្យា​នេះ​រួម​​ផ្សំ​បញ្ចូល​គ្នា​ធ្វើ​ឲ្យ​ការ​ថត​វីដេអូ​របស់​អ្នក​មើល​ទៅ​កាន់​តែ​មាន​លំនឹង​ល្អ៕