សៀង ចន្ធា បន្ដជាប់ជម្រើសជាតិ សងសឹកវៀតណាម ដល់ក្នុងផ្ទះទៀត
- 2019-12-12 01:48:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សៀង ចន្ធា បន្ដជាប់ជម្រើសជាតិ សងសឹកវៀតណាម ដល់ក្នុងផ្ទះទៀត
ចន្លោះមិនឃើញ
សៀង ចន្ធា កុមារពេជ្ររបស់កម្ពុជា បានបន្ដជាប់ឈ្មោះក្នុងក្រុមជម្រើសជាតិក្រោមអាយុ១៨ឆ្នាំ ដើម្បីទៅលេងពានរង្វាន់តួចមួយនៅវៀតណាម BTV Cup នៅថ្ងៃទៅ១៤ដល់១៧ខែធ្នូឆ្នាំ២០១៩នេះ។
បញ្ជីឈ្មោះកីឡាករដែលជាប់និងត្រូវទោវៀតណាម បានបញ្ចេញដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដោយក្នុងនោះគេឃើញមានវត្តមានរបស់ ចន្ធា ចូលលេងទៀតហើយ។ ចន្ធា ឆ្នាំនេះរវល់ជាប់ គ្មានពេលសម្រាកឡើយ ដោយជាប់ជម្រើសជាតិទាំង U18 U19 U22 និងឈុតធំ។ យ៉ាងណាមិញ រូបគេហាក់ដូចជាមានបញ្ហារបួសដែរ ក្នុងការប្រកួតចុងក្រោយទល់មីយ៉ាន់ម៉ា ដែលត្រូវប្ដូរចេញ។
និយាយពីពានរង្វាន់ BTV Cup នេះបង្កើតឡើងដោយក្លឹប Becamex Binh Duong Club ហើយមានក្រុម៤ចូលរួមគឺ U20 វៀតណាម កម្ពុជា (យកក្រុម U18ទៅលេង) មីយ៉ាន់ម៉ា និងក្រុមBecamex Binh Duong Club។ ការប្រកួតលេងតែ២ប្រកួតប៉ុណ្ណោះ ដោយ កម្ពុជា ប៉ះវៀតណាម និងមីយ៉ាន់ម៉ា ប៉ះក្រុមBecamex Binh Duong។ ប្រកួតទី២ គឺអ្នកឈ្នះប៉ះអ្នកឈ្នះ ចាញ់ប៉ះចាញ់៕
រូបភាព៖ FFC