Fellaini ទម្លាយ​ថា ខ្លួន​នៅ​តែ​ទាក់ទង​តាម​ទូរស័ព្ទ​ជាមួយ​ Mourinho

  • 2019-12-13 10:52:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​បែលហ្សិក​កីឡាករ Marouane Fellaini បាន​និយាយ​ប្រាប់​ Eleven Sports កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ខ្លួន​ និង​លោក Jose Mourinho ដែល​បច្ចុប្បន្ន​ជា​អ្នក​ចាត់ការ​ក្លឹប Tottenham Hotspur ជិត​ដិត​នឹង​គ្នា​ណាស់។

Fellaini បាន​និយាយ​ថា៖ " Jose ជា​មនុស្ស​ពិសេស​មួយ​រូប​សម្រាប់​ខ្ញុំ។ ពួក​យើង​តែងតែ​ផ្ញើ​សារ​ទៅ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ក៏​ទាក់ទង​ Call ទៅ​គ្នា​រាល់​ដង​ដែរ " ។

កីឡាករ​រូប​នេះ​បាន​បន្ត​ថា៖ " គាត់​ឥលូវ​កាន់ Spurs ហើយ។ ខ្ញុំ​មាន​តែ​ជូនពរ​ឲ្យ​គាត់​សំណាង​ល្អ ប៉ុន្តែ​ខ្ញុំ​អត់​មាន​ទៅ​ណា​ទេ ខ្ញុំ​សប្បាយ​ចិត្ត​នៅ​ក្លឹប​ចិន​នេះ​ហើយ " ។

Fellaini បាន​ចាកចេញ​ទៅ​កាន់​ក្លឹប​ចិន Shandong Luneng កាល​ពី​ខែ​កុម្ភៈ​កន្លង​ទៅ បន្ទាប់​ពី​លោក Ole Gunnar Solskjaer កាន់​តំណែង​នៅ Manchester United។ គិត​ត្រឹម​ពេល​នេះ​ដែរ Fellaini រក​បាន ១២​គ្រាប់ ក្នុង ៣២​ប្រកួត​ពេល​លេង​នៅ​ទ្វីប​អាស៊ី៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម
អត្ថបទថ្មី