អស្ចារ្យ! សៀង ចន្ធា ជាប់​១១​នាក់​ឆ្នើម​បំផុត​នៅ​ស៊ីហ្គេម

  • 2019-12-13 02:55:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រឹត្តិការណ៍​កីឡា​អាស៊ីអាគ្នេយ៍​ SEA Games បាន​បញ្ចប់​កាល​ពី​ពេល​ថ្មី​ៗ ក្នុង​នោះ​វៀតណាម​បាន​បំបែក​កំណត់ត្រា​ឈ្នះ​មេដាយ​មាស​ជា​លើក​ដំបូង​ក្នុង​វិញ្ញាសា​បាល់ទាត់​បុរស បន្ទាប់​ពី​យក​ឈ្នះ​ឥណ្ឌូណេស៊ី ៣-០។

សម្រាប់​កម្ពុជា​​ក៏​ធ្វើ​បាន​កំណត់ត្រា​ដូច​គ្នា ដោយ​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៤​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ។ សៀង ចន្ធា ត្រូវ​បាន​​គេ​​ចាប់​អារម្មណ៍​ខ្លាំង ចំពោះ​ទម្រង់​លេង​របស់​គេ ត្បិត​ទើប​មាន​វ័យ​១៧​ឆ្នាំ។ ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម​ឆ្នាំ​នេះ​ ចន្ធា​រក​បាន​៣​គ្រាប់ ក្នុង​នោះ​១​គ្រាប់ ជា​គ្រាប់​ដែល​រក​បាន​លឿន​បំផុត​នៅ​កម្មវិធី​ខាង​លើ។

ក្រោយ​បញ្ចប់​ព្រឹត្តិការណ៍​​ កីឡាករ​ដែល​ជាប់​គ្រប់​ឈុត​រូប​នេះ​ត្រូវ​បាន​ជ្រើសរើស​​​​ជាប់​ជា​១១​នាក់​ឆ្នើមបំផុត។

អ្នក​ចាំទី

  • Sann Satt Naing (មីយ៉ាន់ម៉ា)

ខ្សែ​ការពារ

  • Doan Van Hau (វៀតណាម)
  • Amani Aguinaldo (ហ្វីលីពីន)
  • Asnawi Bahar (ឥណ្ឌូណេស៊ី)

ខ្សែ​បម្រើ

  • Sieng Chanthea (កម្ពុជា)
  • Do Hung Dung (វៀតណាម)
  • Myat Kaung Khant (មីយ៉ាន់ម៉ា)
  • Saddil Ramdani (ឥណ្ឌូណេស៊ី)

ខ្សែ​ប្រយុទ្ធ

  • Osvaldo Haay (ឥណ្ឌូណេស៊ី)
  • Ha Duc Chinh (វៀតណាម)
  • Nguyen Tien Linh (វៀតណាម) ​

ប្រភព៖ Fox Sports Asia   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម
អត្ថបទថ្មី