នេះហេតុផលដែលគេតម្រូវឲ្យបើកបង្អួច ពេលយន្តហោះចុះចត និងហោះឡើង

  • 2019-12-13 09:31:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 11

ចន្លោះមិនឃើញ

ជា​ទូទៅ​សម្រាប់​ប្រិយមិត្ត​ដែល​ជ្រើស​រើស​នូវ​មធ្យោបាយ​ធ្វើ​ដំណើរ​តាម​យន្តហោះ​ប្រហែល​ជា​ធ្លាប់​បាន​ដឹង​ហើយ​ថា​ ​នៅ​ពេល​ដែល​យន្តហោះ​ឡើង​ ​ឬ​ចុះ​គឺ​ ​គេ​តម្រូវ​ឲ្យ​អ្នក​ចំហ​នូវ​សន្ទះ​បង្អួច​។​ ​ក្នុង​នោះ​តើ​អ្នក​ធ្លាប់​មាន​ចម្ងល់​លើ​រឿង​នេះ​ដែរ​ទេ​?​   ATG   ដោយ​ការ​ធ្វើ​បែប​នេះ​គឺ​ ​អាច​ជា​សម្រួល​ដល់​អ្នក​ដំណើរ​ ​ក៏​ដូច​ជា​ក្រុម​ការងារ​លើ​យន្ត​ហោះ​ទាំង​អស់​ ​អាច​មើល​ឃើញ​ថា​តើ​មាន​​អ្វី​ជា​កើត​ឡើង​ខ្លះ​នៅ​ជុំ​វិញ​យន្តហោះ​ ​ពេល​រៀប​នឹង​ហោះ​ ​ឬ​ចុះ​ចត​។​ ​ព្រោះ​បើ​យន្តហោះ​មាន​បញ្ហា​អ្វី​ពេល​នៅ​លើ​ផ្លូវ​រត់​នោះ​ ​អ្នក​ដំណើរ​ទាំង​អស់​អាច​ចាក​ចេញ​ពី​យន្តហោះ​បាន​ដោយ​សុវត្ថិភាព​ ​និង​ទាន់​ពេល​វេលា​។​   JAPAN_BOEING_2_1332035g   គូស​បញ្ជាក់​ផង​ដែរ​ថា​យន្តហោះ​នានា​តែង​តែ​មាន​នូវ​ប្រភេទ​ច្រក​ទ្វា​សុវត្ថិភាព​ (Emergency Exit) ដែល​មាន​ទី​តាំង​នៅ​ពី​ក្រោយ​ខ្នង​នៃ​ជួរ​កៅអី​របស់​ប្រិយមិត្ត​ ​ដែល​វា​អាច​ជួយ​ឲ្យ​អ្នក​អាច​ចាក​ចេញ​ពី​យន្តហោះ​ពេល​មាន​បញ្ហា​ ​(មិន​ទាន់​ហោះ​ផុត​ដី​)​ ​​បាន​យ៉ាង​រហ័ស​៕​   slide1  

ប្រភព៖ Businessinsider   ប្រែ​សម្រួល​ ​៖​ ​រដ្ឋ