ថ្ងៃនេះ! កុំភ្លេចឆៀងចូលពិព័រណ៍ខ្នាតធំប្រមូលផ្តុំទំនិញខ្មែរ និងថៃសម្បូរបែបនៅកោះពេជ្រ
- 2019-12-15 01:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថ្ងៃនេះ! កុំភ្លេចឆៀងចូលពិព័រណ៍ខ្នាតធំប្រមូលផ្តុំទំនិញខ្មែរ និងថៃសម្បូរបែបនៅកោះពេជ្រ
ចន្លោះមិនឃើញ
ដំណឹងល្អ សម្រាប់បងប្អូនដែលចូលចិត្តដើរទិញទំនិញ និងរបស់ប្រើប្រាស់ចាំបាច់ឲ្យទាន់មុនដាច់ឆ្នាំ ដើម្បីត្រៀមស្វាគមន៍ឆ្នាំថ្មី ព្រោះ ពិព័រណ៍ផលិតផលខ្មែរ និងទំនិញ នាំចេញ-នាំចូលលើកទី ១៤ (The 14th Cambodian & Import-Export Goods Exhibition 2019) នឹងលេចឡើង នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រភ្នំពេញ រយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី ១៥ - ១៨ ធ្នូ ឆ្នាំ២០១៩ ចាប់ពីម៉ោង ៩ព្រឹក រហូតដល់ម៉ោង ៨យប់។
កាន់តែធំ ប្រមូលផ្តុំដោយប្រម៉ូសិន និងទំនិញយ៉ាងសម្បូរបែប អមដោយកម្មវិធីសប្បាយៗជាច្រើនប្លែកពីឆ្នាំមុនៗ លើកនេះស្ថានតំណាងពាណិជ្ជកម្មថៃ ប្រចាំនៅកម្ពុជា បានប្រកាសគោរពអញ្ជើញ លោក លោកស្រី ជាពិសេស ទៅទស្សនាស្តង់ទំនិញថៃ ដែលមានឈ្មោះថា Thai Pavilion ដែលមានទីតាំងស្ថិតនៅស្តង់លេខ K01 -K12 ។
ស្តង់ទំនិញថៃ (Thai Pavilion) មានក្រុមហ៊ុនចំនួន ១០ ដែលជាតំណាងចែកចាយទំនិញថៃនៅ កម្ពុជានឹងនាំយកទំនិញ ថៃជាច្រើនប្រភេទមកដាក់តាំងដូចជា ផលិតផលម្ហូបអាហារ ផលិតផលធ្វើពីស្បែក ហូលផាមួង និងម៉ាស៊ីនចំរោះទឹកជាដើម ដែលសុទ្ធសឹងជាទំនិញមានគុណភាព ខ្ពស់ និងតម្លៃសមរម្យ។
កុំភ្លេច! ជួបគ្នានៅ «ពិព័រណ៍ផលិតផលខ្មែរ និងទំនិញ នាំចេញ-នាំចូលលើកទី ១៤» នៅកោះពេជ្យ ៣ថ្ងៃប៉ុណ្ណោះ ចាប់ពីថ្ងៃទី ១៥ - ១៨ ធ្នូ ឆ្នាំ២០១៩ ៕